បង្ហាញមុខ​ក្មេង​ទំនើង ពាក់ព័ន្ធ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ បំពង​សំឡេង​តាម​ដងផ្លូវ និង​ អត់​មាន​ពាក់​ស្លាក​លេខ​

  • 2017-09-14 04:47:16
  • Views 339

Shares

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានបង្ហាញមុខក្រុមក្មេងទំនើង១៧នាក់ ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំលេងឮខ្លាំង រំខាននៅតាមដងផ្លូវសាធារណៈ ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំង ឲ្យមានសំលេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និងបង្កឲ្យបាត់បង់សណ្ដាប់ ធ្នាប់ តាមដងផ្លូវសាធារណៈ និងម៉ូតូអត់មានពាក់ស្លាកលេខចំនួន១៦គ្រឿង។

f0827fc3-5363-430d-bd78-1fb6e770ccc4

បញ្ជាឲ្យក្មេងទំនើងទាំងអស់នោះ ធ្វើការដោះដូរបំពង់ស៊ីម៉ាំង ដែលឮខ្លាំងចេញ និងដាក់បំពង់ ស៊ីម៉ាំង ធម្មតា ចូលវិញដោយខ្លួនឯង នៅនឹងកន្លែង ហើយបានផាវិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ រួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថា មិនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ ឲ្យឮខ្លាំងៗរំ ខានដល់សាធារណជនទៀតឡើយចំណែកម៉ូតូអត់មានពាក់ស្លាកលេខចំនួន១៦គ្រឿងត្រូវបាននគរបាលខណ្ឌ៧មករាដឹកយកទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ។

242e67fd-2ddd-42c8-a8af-69f605733862

នេះជាលើកទី២ហើយគិតចាប់ពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៧រហូតមកដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧កន្លងមកនេះ ដែលអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ក្រុមជនលេងម៉ូតូបំពងសម្លេង រំខានតាម ដងផ្លូវបែបនេះ សរុបទាំងអស់មានចំនួន៥៤គ្រឿង។ ក្នុងនោះលោកអធិការរង ហ័ន វិបុល ទទួលផែនសណ្តាប់ធ្នាប់ ក៏បាន អំពាវនាវដល់មាតាបិតា អាណាព្យាបាល ជួយអប់រំនិងតាមការប្រើប្រាស់ម៉ូតូរបស់កូនចៅផង បើពឹងលើសមត្ថកិច្ចតែឯងមិនអាចគ្រប់គ្រងបានទាំងស្រុងទេ ទាល់តែមានការចូលរួមពីក្រុមគ្រួសារ ទើបអាចរក្សាសណ្តាប់ធ្នាប់សង្គម និងមានសុវត្ថិភាពបានល្អ ៕

58014c90-6577-4655-8ba4-0a3350544233
c53db808-2915-4612-aa7b-540b0fff8ed6
Loading...
Loading...