ប្រទះឃើញសពអណ្តែតទឹកជាបុរសវិកលចារឹក ជាករណីលង់ទឹក

  • 2017-10-30 14:13:01
  • Views 167

Shares

ខេត្តកណ្ដាល ៖ ស្រុកស្អាង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧វេលាម៉ោង១៥.០០នាទី នៅចំណុចក្នុងទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ជនរងគ្រោះ ឈ្មោះស៊ន ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរកាក្រោម ឃុំខ្ពប ស្អាង ខេត្តកណ្តាល (ជាមនុស្សមានជម្ងឺសរសៃប្រសាទ) ។ 

FB_IMG_1509372651914

មូលហេតុ. តាមការអះអាងរបស់ឈ្មោះសម្បត្តិ ចាន់នី ភេទស្រី អាយុ ៦២ឆ្នាំ មានទីលំនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាម្តាយជនរងគ្រោះ បានឲ្យដឹងថា៖ កូនគាត់មានជំងឺសរសៃប្រសាទ ។

មុនពេលកើតហេតុជនរងគ្រោះបានដើរតាមបណ្តោយភូមិព្រែកតាប្រាក់ ដោយដើរចូលផ្ទះគេជាច្រើន រករឿងគេឯង បន្ទាប់មកគេឃើញ គាត់រត់ទៅមាត់ទន្លេ ចុះហែលទឹកស្រាប់តែលិចបាត់ទៅតែម្តង បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏នាំគ្នាចុះមុជរាវរកឃើញសាកសព នៅវេលាម៉ោង១៦.០០នាទី ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញបច្ចេកទេសស្រុក ប៉ុស្តិ៍តាលន់ រួមនឹងក្រុមប្រឹក្សាឃុំ លោកមេភូមិ បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សំគាល់ឡើយ គឺសពពិតស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

FB_IMG_1509372646582
FB_IMG_1509372648553
Loading...
Loading...
Recently Posts