ស្ត្រី​ម្នាក់​សម្រាលកូន​មិច​រួច បាន​បាត់​បង់ជីវិត​ទាំង​ម្តាយ និង​កូន បន្ទាប់ពី​ទារក​បាន​ស្លាប់​នៅក្នុង​ផ្ទៃពោះ

  • 2017-10-30 10:01:48
  • Views 236

Shares

រតនគិរីៈ កាលពីវេលាម៉ោង១នឹង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ត្រីម្នាក់សម្រាលកូនមិចរួច បានបាត់បង់ជីវិតទាំងម្តាយ និងកូន បន្ទាប់ពីទារកបានស្លាប់នៅក្នុងផ្ទៃពោះ នៅត្រង់ចំណុចខ្ទមស្រែរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី។ 

ជនរងគ្រោះឈ្មោះបៀល កាទិន អាយុ២០ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ ឃុំកើតហេតុខាងលើ មូលហេតុបណ្ដាលមកពី ទារកបានស្លាប់នៅក្នុងផ្ទៃម្ដាយ ធ្វើឲ្យឆ្មបជួយសង្គ្រោះមិនទាន់ពេល។ បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច៕

231954403
231954402
Loading...
Loading...