បុរស​ម្នាក់ យកដៃ​ច្របាច់ក​នារី​រងគ្រោះ​កុំ​ឲ្យ​ស្រែក ហើយ​យកដៃ​សំរាត​ខោ​រំលោភ​ទាំង​ប្រព​ន្ឋ​ដេក​ក្បែរ

  • 2017-10-30 08:26:47
  • Views 1127

Shares

ភ្នំពេញះញះ សមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទបំពានខាងផ្លូវភេទដទៃទៀត កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទ បំពានខាងផ្លូវភេទដទៃទៀត (នារីរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួន ) ប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ០២:៣៥នាទីរំលង អាធ្រាត្រនៅចំណុចផ្ទះជួលលេខ៥៧ ផ្លូវបេតុង ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

22852156_1383339135126418_9097767813640262606_n

បង្កដោយជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ ឈិន សុភ័ក្ត្រត ហៅ ភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ ស្នាក់នៅផ្ទះជួលលេខ៥៧ ផ្លូវបេតុង ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះ -ឈ្មោះ ព-ធ-ហៅ ស-ព ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិករត់តុ ហាងម៉ារឌីបឹងកក់ ស្នាក់នៅផ្ទះជួលលេខ៥៧ ផ្លូវបេតុង ក្រុមទី៥៥ ភូមិ១៥ សង្កាត់ ទឹកល្អក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

មុនពេលកើតហេតុនារីរងគ្រោះឈ្មោះ ព-ធ ហៅ ស-ព និងជនសង្ស័យឈ្មោះ ឈិន សុភ័ក្ត្រ រួមនិងឈ្មោះ ចេង គុណថេត ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធ របស់ជនសង្ស័យឈ្មោះ ឈិន សុភ័ក្ត្រ បានដេកនៅបន្ទប់ជួលលេខ៥៧ រួមគ្នា ដោយឈ្មោះ ចេង គុណថេត និងជនសង្ស័យឈ្មោះ ឈិន សុភ័ក្ត្រ ជាប្តី បានដេក នៅជាមួយគ្នា ចំណែកនារីរងគ្រោះដេកកន្លែងម្ខាងតែឯង ដោយមានបិតវាំងនន ជាពីរសងខាងសំរាប់ទុកដេក រហូតដល់ម៉ោងប្រហែល០២ និង៣៥នាទីរំលងអាធ្រាត្រ ស្រាប់តែជនសង្ស័យឈ្មោះ ឈិន សុភ័ក្ត្រ បានធ្វើសកម្មភាព បំពានខាងផ្លូវភេទលើ នារីរងគ្រោះឈ្មោះ ព-ធ ដោយយកដៃច្របាច់កនារីរងគ្រោះកុំឲ្យស្រែក ហើយយក ដៃសំរាតខោរួចបៀតបៀនលើភេទនាង តែជនរងគ្រោះក៏បានស្រែកឲ្យឈ្មោះ ចេង គុណថេត ជាបងស្រីសាច់ថ្លៃជួយ (ប្រពន្ធជនសង្ស័យ ) ទើបឈ្មោះចេង គុណថេត បានបើកវាំងននឃើញប្ដីរបស់ខ្លួនកំពុងបៀតបៀនផ្លូវភេទ ពេលនោះប្រពន្ធរបស់ជនសង្ស័យក៏មានការឈ្លោះប្រកែកគ្នា។

សូមជម្រាបជូនថា ឯនារីរងគ្រោះ និងឈ្មោះ ចេង គុណថេត ជាប្រពន្ធជនសង្ស័យបានដេញ ជនសង្ស័យឈ្មោះ ឈិន សុភ័ក្ត្រ អោយចេញពីបន្ទប់ លុះមកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៧:៣០នាទីព្រឹកទើប នារីរងគ្រោះក៏មកប្ដឹង សមត្ថកិច្ច នគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ បានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈិន សុភ័ក្ត្រ ហៅ ភ័ក្ត្រត មកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជន សង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

Loading...
Loading...