នារី​ក្រមុំ​អាយុ១៨ឆ្នាំ​ម្នាក់ ទារ​មួយ​ម៉ឺន​ដុល្លា​ថ្លៃ​ព្រហ្មចារី​យ៍ រឿង​ដេក​ជាមួយគ្នា​មួយ​យប់​ទល់​ភ្លឺ ត្រូវរ៉ូវ​គ្នា​សោះ​ទារលុយ​ដែរ

  • 2017-10-30 03:37:10
  • Views 411

Shares

ភ្នំពេញ៖ សមត្ថកិច្ចឲ្យដឹងថា យុវជនឈ្មោះ សារ៉ុន តារ៉ា អាយុ២៣ឆ្នាំ មុខរបរ ជួយលក់គ្រឿងក្លែងនៅមុខរោងចក្រ ស្នាក់នៅក្នុងផ្ទះកើតហេតុនេះ មានស្រុកកំណើតនៅភូមិសំរោង ឃុំតាឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។

FB_IMG_1509276920531

ចំណែកនារីរងគ្រោះឈ្មោះមោះ ឡ.គ.ឡ អាយុ១៨ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ នារីក្រមុំអាយុ១៨ឆ្នាំម្នាក់បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា យុវជនម្នាក់បានយកកូនកាំបិតគំរាមសម្លាប់ និងចាប់រំលោភនាងរហូតបានសម្រេច២ដងជាបន្តបន្ទាប់គ្នា នៅចំណុចផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ប៉ុន្តែជនសង្ស័យថាពួកគេស្រលាញ់គ្នា និងព្រមព្រៀងដេកជាមួយគ្នាដោយគ្មានការបង្ខិតបង្ខំឡើយ ។

តាមនារីរងគ្រោះបានអោយដឹងថា នាងទើបតែទៅធ្វើការជួយលក់គ្រឿងក្លែមនេះបានប្រមាណ១ខែប៉ុណ្ណោះ ស្រាប់តែឈ្មោះ សារ៉ុន តារ៉ា ដែលជាក្មួយថៅកែបានចូលទៅកន្លែងរបស់នាងដេក និងបានគំរាមកុំឲ្យស្រែក បើស្រែកនឹងសម្លាប់ចោល ហើយបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចម្តង លុះដល់ម៉ោងប្រមាណ១យប់ជននោះក៏បានចាប់បង្ខំនាងរំលោភរហូតបានសម្រេចម្តងទៀត ។ 

FB_IMG_1509276922838

នាងបញ្ជាក់ថានៅយប់នោះនាងមិនអាចស្រែកបានទេ ព្រោះផ្ទះនោះត្រូវបានគេចាក់សោរបិទជិត មានតែដេកយំរង់ចាំភ្លឺប៉ុណ្ណោះ ។ លុះនៅព្រឹកឡើងនាងក៏រត់ចេញទៅប្រាប់បងជីដូនមួយ ហើយនាំគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែតែម្តង ។ នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យបានឲ្យដឹងថា ខ្លួនមិនបានចាប់រំលោភនោះទេ គឺពួកគេបានស្រលាញ់ និងព្រមព្រៀងដេកជាមួយគ្នាដោយគ្មានការបង្ខិតបង្ខំឡើយ ។

FB_IMG_1509276918107

ទោះជាយ៉ាងណាក៏ដោយយ ក្រុមគ្រួសារនារីរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងទាមទារសំណងព្រហ្មចារីយ៍ចំនួន១ម៉ឺនដុល្លារ ៕

Loading...
Loading...