ជំនាញឆបោកតាមទូរស័ព្ទឆាត អស់ល័ក្ខត្រូវសមត្ថកិច្ចចាប់

  • 2017-10-30 01:21:21
  • Views 233

Shares

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះឈ្មោះ សូត្រ សុផារី ភេទស្រីអាយុ29 មុខរបរនៅផ្ទះ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរួចមកកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ គុណ មករា ភេទស្រី អាយុ24ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ41 ផ្លូវ11 ក្នុងបុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោកាលវេលាម៉ោង18និង54នាទីថ្ងៃទី28 ខែតុលា ឆ្នាំ2017នេះភ្លាមៗបន្ទាប់ជនសង្ស័យអន្ទងជនរងគ្រោះអោយផ្ងើរលុយបន្ថែមទៀត សម្ភារ:ដែលបានដកហូតមាន ៖

1-ប្រាក់ដុល្លា2200$(ពីរពាន់ពីររយដុល្លារអាមេរិក)

2-ខ្សែរលោហ:ធាតុពណ៍លឿង2ខ្សែរ

3-ខ្សែរកលោហះទង់ដែង1ខ្សែរ

4-ជញ្ជៀនលោហះធាតុពណ៌លឿង1វង់

5-ក្រវិលលោហះធាតុពណ៌លឿង1គូរ

6-ក្រវិលលោហះធាតុទង់ដែង1ចំហៀង

7-វីសាកាត 4សន្លឹក

8-កាតគ្រីម៉ូតូ2សន្លឹក

9-នាឡិការ1គ្រឿង

10-ទូរស័ព្ទ3គ្រឿង ចុចពិល2 ហូវៃ1គ្រឿង

11-ម៉ូតូ1គ្រឿងម៉ាកធូដេ ពាក់ស្លាកលេខភ ព 1fk1528 ។

12,សុីមទូរស័ព្ទស្មាតចំនួន3

ព័ត៌មានថាកាលពីរថ្ងៃទី26 ខែតុលា ឆ្នាំ2017 ជនរងគ្រោះបានលេងឆាតជាមួយជនសង្ស័យតាមប្រព័ន្ធហ្វេសបុគហើយជនសង្ស័យបានឆាតប្រាប់ជនរងគ្រោះថាអោយដាក់លុយចំនួន200$(ពីរយដុល្លា)មកជនសង្ស័យ ដើម្បីទទួលឥវ៉ាន់ដែលគេផ្ញើរមកពីប្រទេសក្រៅ ហើយជនរងគ្រោះបានផ្ញើរលុយ200$ទៅតែមិនឃើញឥវ៉ាន់ដែលផ្ញើរនោះទេក្រោយមកទៀតជនសង្ស័យបានប្រាប់ជនរងគ្រោះថាទាល់តែផ្ញើរ800$(ប្រាំបីរយដុល្លាអាមេរិច)ទៀតទើបទទួលឥវ៉ាន់បាន ដោយមានការសង្ស័យ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអហសែនសុខដើម្បីអោយជួយស្រាវជ្រាវ ។

ក្រោយមកទៀតកំលាំងអហសែនសុខបានសហការជាមួយអហរជធានីធ្វើការស្រាវជ្រាវ ហើយឃាត់ខ្លួនជនសង្ស័យនៅចំនុចខាងលើនេះតែម្តង ៕

FB_IMG_1509326317554
Loading...
Loading...
Recently Posts