បុរស​ម្នាក់​ឡាន​កិន​បែក​ខួរ​ស្លាប់​ម្នាក់​និង របួសធ្ងន់២នាក់

  • 2017-10-30 00:58:41
  • Views 207

Shares

ភ្នំពេញ៖ ហេតុការណ៍នេះកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២៩ខែតុលាឆ្នាំ២០១៧ ហេតុការណ៍ដ៏រន្ធត់មួយបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុនិង២នាក់ទៀតរបួសធ្ងន់ ខណះពួកគេជិះម៉ូតូឌុបគ្នាហើយបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតធ្វើអោយដួលទៅលើថ្នល់គាប់ជួនមានរថយន្តបែនដឹកដីមួយគ្រឿងទៀតមកពីក្រោយកិនខ្ទេចក្បាលចេញខួរមើលមុខលែងស្គាល់ នៅចំណុចស្តុបទួលពង្រផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

1509324920515

ជនរងគ្រោះឈ្មោះចែមម ឌីណា ភេទប្រុសអាយុ៣១ឆ្នាំមុខរប បើកបរ នៅក្នុងហ៊ុនតាំងសុហួត ស្នាក់នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិបែកពាំង ឃុំជាលា ស្រុកបាធាយ ខេត្ដកំពុងចាម ។

1-74

ចំណែក២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណញាណនៅឡើយទេ។ មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1X 9234 បើកបរដោយបុរសម្នាក់និងបុរស២នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុ ស្រាប់តែបត់ស្តាំទៅតាមបណ្តោយផ្លូវវេងស្រេងទៅកើតក៏បានប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតធ្វើអោយដួលទៅនិងថ្នល់គាប់ជួនមានរថយន្តបែនដឹកដី ពាក់ស្លាកលេខប៉ៃលិន 3A-0131 មកពីក្រោយកិនបែកក្បាលចេញខួស្លាប់ម្នាក់ចំណែក២នាក់ទៀតរងរបួសធ្ងន់ធ្ងរ ។ រថយន្តបង្កបានព្យាយាមបើករត់រហូតដល់ផ្លូវលេខ២០០៤ ក៏បើកចូលក្នុងឃ្លាំងបាត់ហើយត្រូវបានសមត្ថកិច្ចទៅដល់ចំណុចកើតហេតុនិងទាក់ទងជំនាញធ្វើការវាស់វែងយកម៉ូតូរួមទាំងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយ ដោយឡែកម្ចាស់រថយន្តបង្កគេចខ្លួនបាត់។

c2i_2992017221920-1

រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

c2i_2992017221942
IMG-20171029-WA0253
IMG-20171029-WA0277
IMG-20171029-WA0279
Loading...
Loading...
Recently Posts