អគ្គិភ័យដ៏សន្ធោសន្ធៅកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

  • 2017-09-13 13:57:06
  • Views 297

Shares

តាមប្រភពព័ត៌មានពីអាជ្ញាធមូលដ្ឋានបានអោយដឹងថា នៅវេលាម៉ោងប្រមាណ ៧៖២០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះមានគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ។

ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យនេះ គឺជាផ្ទះអាជីវករលក់ម៉ូតូ ស្ថិតនៅចម្ងាយប្រមាណជា ១០០ម៉ែត្រពីស្ពានកំពង់ធំ។

មិនទាន់មានការបញ្ជាក់ពីមូលហេតុនាំកើតគ្រោះអគ្គិភ័យនេះនៅឡើយទេ។ តែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ច និងក្រុមនគរបាលពន្លត់អគ្គិភ័យ កំពុងប្រឹងប្រែងជួយអន្តរាគមន៍ និងបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះហើយ៕

21731442_1932063870395981_263639011658410965_o
21752967_1932063897062645_9061936346847486281_o
21741246_1932063910395977_2379442596045853935_o
21731723_1932063930395975_1559663877799883435_o
Loading...
Loading...