ខឹងប្រពន្ធតែងខ្លួន លាបក្រេមម្ស៉ៅផូរផង់ ទាញកាំបិតផ្គាក់កាប់ចំថ្ពាល់ របួសធ្ងន់
- 2017-10-29 08:06:18
- Views 305
ខឹងប្រពន្ធតែងខ្លួន លាបក្រេមម្ស៉ៅផូរផង់ ទាញកាំបិតផ្គាក់កាប់ចំថ្ពាល់ របួសធ្ងន់
សៀមរាប៖ កាលពី វេលាម៉ោង៩ និង២០នាទី យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ស្ថិត ក្នុងភូមិរុនខាងត្បូង ឃុំដារុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ជនសង្ស័យជាប្តី ឈ្មោះ ចន សុខ អាយុ៤៥ឆ្នាំ ទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនរងគ្រោះ ជាប្រពន្ធឈ្មោះ រុន ម៉ាប់ អាយុ៤៦ឆ្នាំ រស់នៅជាមួយគ្នា ត្រូវជន សង្ស័យយកកាំបិទខ្វែវកាប់ត្រង់ថ្ពាល់ ខាងឆ្វេងដាច់ ពីត្រចៀកដល់ចង្ការ បណ្តាលឲ្យរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ។
មូលហេតុខឹងប្រពន្ធ លាបក្រេមម្សៅតែងខ្លួន ឃាត់មិនស្ដាប់ ក៏ទាញកាំបិទខ្វែវកាប់តែម្ដង ។ បច្ចុប្បន្នជនសង្ស័យជាប្តី ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្តចាត់ការតាមនីតិវិធី៕