ឡានពន្លះម៉ូតូ បណ្តាលឲ្យបាក់ជើងម្ខាង

  • 2017-10-29 08:00:34
  • Views 66

Shares

ខេត្ត បាត់ដំបង ៖ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង៥ និង ៣០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ ៥ នៅត្រង់ចំណុចក្រុមទី១៥ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង  មានករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើង រវាងរថយន្តhigthlender ពណ៏ទឹកប្រាក់ ពាក់ស្លាក ភ្នំពេញ 2AN1995 សេរីឆ្នាំ ២០០២  អ្នកបើកបរឈ្មោះ សម្បត្តិ វណ្ណរា ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិល្វា ឃុំល្វា ស្រុកវេល ខេត្តបាត់ដំបង ។

wHzYQB192rZJza1EvFMe

ប្រភពបន្តថា ម៉ូតូម៉ាកស្មាស់ រីវូពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1A2634 អ្នកបើកបរឈ្មោះ ផាង  ចាន់ដារា ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ ធ្វើស្រែ   រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាតដំបង  ។

រថយន្ត និងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាម៉ូតូបើកបរពីត្បូងទៅជើង ចំណែករថយន្ត បើកបរពីជើងទៅត្បូងលុះបើកបរដល់ចំណុចកើតហេតុខាងលើ  ត្រូវរថយន្តបានរេចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ជើងខាងឆ្វេង។

កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យនិងធ្វើគំនូសហេតុព្រមទាំងជួយសង្គ្រោះជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចំណែករថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវនាំយកទៅរក្សារទុកនៅអធិការដ្ឋានស្រុកថ្មគោលដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្ត  ៕

SrxBRxhTI1MkZS80QUHg
vgdaLrC6Evh6Otkb5JQP
PcpahRx6Wb7sQHj9qMKW
E0V7k9CblJ2zofObqTAd
Loading...
Loading...