ម្តាយរវល់ដាក់បាយជ្រូក កូនស្រីអាយុ១៥ខែរមៀលចូលស្រះលង់ទឹកស្លាប់បាត់ ម្តាយយំបោកខ្លួន សន្លប់ឈឹង

  • 2017-10-29 03:51:18
  • Views 124

Shares

ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី២៧ តុលា ស្ថិតនៅភូមិត្រាញ់វែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្មេងស្រីទើបអាយុ១៥ខែម្នាក់ បានត្រូវលង់ទឹកស្រះ បណ្តាលអោយស្លាប់យ៉ាងអាណោចអធម ខណៈម្តាយក៏ជាប់រវល់ដាក់ចំណីជ្រូក មិនបានចាប់អារម្មណ៍កូន ធ្វើអោយម្តាយស្រែកយំរហូតសន្លប់។

FB_IMG_1509236981186

ក្មេងស្រីដែលស្លាប់មានឈ្មោះ មិន ធានី អាយុ១៥ខែ បានលង់ទឹកស្រះខាងលិច ផ្ទះចម្ងាយ១៥ម៉ែត្រ ក្នុងភូមិ-ឃុំកើតហេតុ ។ មុនពេលកើតហេតុ គាត់នៅជាមួួយកូនធម្មតា តែដល់ម៉ោងដាក់ចំណីឱ្យជ្រូកគាត់ក៏ទុកកូននៅក្នុងផ្ទះ ហើយក៏ទៅដាក់ចំណីអោយជ្រូកដូចសព្វដង។ ក្រោយពេលដាក់ចំណីអោយជ្រូកហើយ ក៏ទៅរកកូនតែមិនឃើញ ក៏ប្រាប់អោយអ្នកជិតខាងជួយរក គ្រប់ទីកន្លែង តែទីបំផុត ក៏ចុះរាវក្នុងស្រះ ក៏ប្រទះឃើញសាកសពតែម្តង។ ម្តាយក្មេងស្រីរងគ្រោះគ្រាន់តែឃើញកូន បានយំស្ទើខ្សោះទឹកភ្នែក ។ 

បច្ចុប្បន្នសពកុមារីនោះត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...
Loading...