បុរស​ម្នាក់​ដោយសារ​ឥទ្ធិពល​នៃ​គ្រឿងញៀន ដុតបំផ្លាញ​ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ

  • 2017-10-29 01:49:39
  • Views 120

Shares

ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ បុរសម្នាក់ដោយសារ ឥទ្ធិពលនៃគ្រឿងញៀនលែងស្គាល់គុណទោស បុណ្យ បាប លទ្ធផលបានមកពីការសេព ប្រើប្រាស់គ្រឿងញៀន ទោះជាចូលមណ្ឌលកែប្រែបន្សាបគ្រឿងញៀន និងពន្ធនាគារ ច្រើនលើកច្រើនសារមកហើយក៏ដោយ នៅតែពុំរាងចាល លើកចុងក្រោយ ទល់តែចេញពីមណ្ឌល ម១ ព្រៃស បាន៣ខែ បែជាបង្កអុកឡុក ក្នុងក្រុមគ្រួសារ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រមូលដុតចោល បង្កឲ្យភ័យខ្លាច ទាំងក្រុមគ្រួសារ និងអ្នកដទៃ រហូតដល់កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ចាប់ឃាត់ខ្លួន តាមបណ្តឹងក្រុមគ្រួសារ ចាត់ការតាមផ្លូវច្បាប់ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

IMG-20171028-WA0089

កូនប្រុសកំពូលអុកឡុកក្នុងក្រុមគ្រួសារ ដោយឥទ្ធិគ្រឿងញៀនមានឈ្មោះ តាំង លៃហ្វុង អាយុ៤២ឆ្នាំ ជាមនុស្សញៀនថ្នាំ ច្រើនខែ ច្រើនឆ្នាំមកហើយ ពោលជាប់គុកមិនដែលរាងចាល ។ ម្ដាយឈ្មោះ លី ហួរ អាយុ ៨៥ឆ្នាំ បានឲ្យដឹងថា កូនប្រុសរបស់គាត់មួយនេះ ដោយសារគ្រឿងញៀនកន្លងមក ធ្លាប់ចាប់ដាក់មណ្ឌលបន្សាបគ្រឿងញៀន ធ្លាប់ជាប់នៅពន្ធនាគារព្រៃស ច្រើនលើកច្រើនសារ មកហើយ វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ ដេញវាយកាប់ សាច់ញាតិបងប្អូន ក្រុមគ្រួសារក្នុងផ្ទះរត់ទៅនៅផ្ទះកន្លែងផ្សេងអស់ហើយ នៅតែគាត់ម្នាក់គត់ វ័យ៨៥ឆ្នាំទៅហើយ ទ្រាំត្រដររស់ រងចាំថ្ងៃស្លាប់នៅក្នុងផ្ទះ ជាមួយកូនប្រុស ដែលទើបនឹងចេញពីពន្ធនាគារព្រៃស បាន៣ខែ មកដល់រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នេះកូនប្រុស កំពូលញៀនថ្នាំ អុកឡុកក្នុងផ្ទះសារជាថ្មី យកប្រមូលរបស់របរអ្វីៗ មួយចំនួន យកដុតកម្ទេចចោលអស់ សំឡុតគម្រាមម្តាយ សាច់ញាតិក្បែរខាង បង្កឲ្យភ័យខ្លាច ទ្រាំលែងបាន ប្តឹងប៉ូលីសចុះមកឲ្យជួយអន្តរាគមន៍ ចាប់ឃាត់ នាំយកទៅកសាងសំណុំរឿងនៅប៉ុស្តិ៍កាកាប ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

IMG-20171028-WA0085
IMG-20171028-WA0087
Loading...
Loading...