ជនជាតិចិន៦១នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា

  • 2017-10-28 03:58:00
  • Views 44

Shares

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនជាតិចិន ចំនួន៦១នាក់ ក្នុងនោះមានស្រី១៣នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយមានសហការពីសន្តិសុខជាតិ នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ដោយយកយន្តហោះពិសេសមួយគ្រឿង មកទទួលយក។ 

FB_IMG_1509162930464

លោកឧត្តមសេនីយ៍ឯកអ៊ុក ហៃសិលា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថាជនជាតិចិន ទាំង៦១នាក់ខាងលើ ធ្វើការបង្ក្រាបកាលពីថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០១៧ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីឆរបោក គំរាមកំហែង ជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកទេសវិទ្យា (VOIP)។ លោកឧត្តមសេនីយ៍ឯក បន្តថា ចាប់តាំងពីបង្កើតអគ្គនាយដ្ឋានអន្តោប្រវេសន៍ កាលពីឆ្នាំ២០១៤មក អគ្គនាយកដ្ឋានបានសហការបង្ក្រាបករណីឆរបោក គំរាមកំហែង ជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា(VOIP) ១៥លើក ឃាត់ជនសង្ស័យជាជនជាតិបាន ១,១៨៧នាក់ ស្រី២៤២នាក់។ នៅដើមឆ្នាំ២០១៧ រហូតដល់ខែតុលានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបង្ក្រាបករណីឆរបោក គំរាម កំហែង ជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា (VOIP) ៥លើក ឃាត់ជនសង្ស័យជាជនជាតិចិនបាន ៤០៧ ក្នុងនោះស្រី៧៦នាក់។

ជាក់ស្តែងនៅក្នុងខែតុលា ឆ្នាំ២០១៧ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្រាបចំនួន៣លើ ក ឃាត់ជនសង្ស័យជាជនជាតិចិនចំនួន១៣៥នាក់ ស្រី២៧នាក់ បណ្តេញចេញទៅស្រុកកំណើតវិញ ៕

FB_IMG_1509162936479
FB_IMG_1509162924959
FB_IMG_1509162920870
FB_IMG_1509162934416
FB_IMG_1509162938568
FB_IMG_1509162922921
Loading...
Loading...