ប្រពន្ធ​ទើប​ស្លាប់ចោល​ជាង១ខែ រំលោភ​ម្ដាយក្មេក​វ័យ​ចំណាស់​រហូត​ធ្លាក់ឈាម

  • 2017-10-28 02:04:12
  • Views 198

Shares

ខេត្តកំពត៖ ករណីរំលោភសេពសន្ថវៈមួយបានកើតឡើងខេត្តកំពត ដែលជនល្មើសគឺជាកូនប្រសារ តែម្តង បានចាប់រំលោភម្តាយក្មេករហូតធ្លាក់ឈាមខ្លាំង ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ទើបបែកការណ៍ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ជនសង្ស័យជាកូនប្រសារតាំងពីប្រពន្ធស្លាប់ចោលជាង១ខែនេះ គេបានរស់នៅផ្ទះជាមួយម្តាយក្មេក(ជនរងគ្រោះ) និងកូន២នាក់ ។

1509156053340
 

មួយរយៈចុងក្រោយនេះអាចចាត់ថា តណ្ហារបស់ជនសង្ស័យរើឡើង ដោយបានបំពានលើម្តាយក្មេកជាច្រើនដង តែជនរងគ្រោះមិនមានប៉ះពាល់សុខភាពធំដុំទេ ។ ប៉ុន្តែលើក ចុងក្រោយនេះ ជនសង្ស័យសម្រុកខ្លាំងពេក បណ្តាលឱ្យជនរងគ្រោះឈឺចុកចាប់ និងបានតម្រូវឲ្យក្រុមគ្រួសារកូនចៅនាំទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីព្យាបាល ។

បន្ទាប់ពីទទួលបានព័ត៌មាននេះនេះ ក្រុមគ្រួសារ និងកូនបង្កើតសម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យចាត់ការលើជនសង្ស័យ ហើយនៅថ្ងៃទី២៥ តុលា សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យតែម្តង ។ ជនសង្ស័យឈ្មោះ ឃួន ស៊ាក អាយុ៤៥ឆ្នាំ ជាបុរសពោះម៉ាយកូន២នាក់ ហើយប្រពន្ធទើបស្លាប់ចោលជាង១ខែតែប៉ុណ្ណោះ ។ រីឯម្តាយក្មេក មានអាយុ៦៨ឆ្នាំ ។

WhatsApp-Image-2017-10-27-at-10.11.44-PM-1

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយម្តាយក្មេកមែន និងញឹកញាប់ទៀតផង ប៉ុន្តែម្តាយក្មេកទេ គាត់ក៏បានព្រមព្រៀង តាមចំណង់របស់ខ្លួនដែរ ។ ទោះជាយ៉ាង ណាសមត្តកិច្ចបាន និងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

1509156107463
Loading...
Loading...