ផឹកស្រា ស្រវឹង ទាស់សំដីគ្នា កូនកាប់ឪពុក បង្កើតរងរបួសធ្ងន់

  • 2017-10-28 01:47:39
  • Views 453

Shares

ខេត្តតាកែវ ៖ តាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ហេតុការណ៍ហិង្សាខាងលើកើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ វេលា ម៉ោង១៣ .៥០នាទី នៅភូមិ សំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ បង្ករឡើងដោយ ជនសង្ស័យឈ្មោះ ឡេង ប្រុស ភេទ ប្រុស អាយុ ៣២ឆ្នាំ បានធ្វើសកម្មភាពយក ពូថៅ ទៅកាប់ ឪពុក បង្កើតរបស់ខ្លួនឈ្មោះ ឡេង ជឿនអាយុ ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខណៈពេលកំពុងតែផឹកស្រាជាមួយគ្នា ត្រូវចំគល់ស្មាខាងស្តាំ ចំនួន ០១ពូថៅ រងរបួសធ្ងន់ ។

1509155200786

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកអធិការដ្ឋានគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងចាតើការតាមផ្លូវច្បាប់ ៕

FB_IMG_1509154996507
FB_IMG_1509154998817
FB_IMG_1509155001096
Loading...
Loading...
Recently Posts