ម្ចាស់ខ្លួនអត់ដឹងអីសោះ ហេកអាក់ខោនដើរខ្ចីលុយគេអស់រាប់រយដុល្លារ

  • 2017-10-27 12:24:30
  • Views 2688

Shares

ខេត្តបាត់ដំបង ៖ ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដបង លោកស្រីប៉ុក ច័ន្ទធារី បានសម្រេចដាក់ពាក្យបណ្ដឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី២៧ តុលា នេះក្រោយពីដឹងថា អាខោន (ហ្វេសប៊ុក) របស់លោកស្រី ដែលមានឈ្មោះ Teary chan ត្រូវជនមិនស្គាល់មុខលួចចូល (ហេក) លេងឆាតខ្ចីលុយគេឯងជាង២០នាក់ រហូតមានអ្នកខ្លះ ត្រូវអស់លុយរាប់រយដុល្លារ ពិសេសបុគ្គលិកមន្ទីរព័ត៌មានតែម្ដង ។

wing

យោងតាមបណ្ដឹងលោកស្រី ប៉ុក ច័ន្ទធារី ប្រធានមន្ទីរព័ត៌មានខេត្តបានឲ្យដឹងថា ហ្វេសប៊ុកលោកស្រី ដែលមានឈ្មោះ Teary can ត្រូវជនមិនស្គាល់មុខលួចចូលលេង(Hake) កាលពីថ្ងៃទី២៥ តុលា ដោយជនមិនស្គាល់មុខនេះ បានលេងឆាតទៅខ្ចីលុយគេឯងជាង២០នាក់ ជាពិសេសឆាតទៅខ្ចីលុយមន្ត្រីព័ត៌មាន ដែលជាបុគ្គលិករបស់លោកស្រីតែម្ដង ខណៈលោកស្រីមិនបានដឹងអ្វីសោះ ។ លោកស្រីធារី បាននិយាយនៅក្នុងបណ្ដឹងថា បុគ្គលិកមន្ទីរព័ត៌មានម្នាក់ ឈ្មោះភី សុខ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ savy sok បានផ្ញើលុយចំនួន៥០០ដុល្លារទៅឱ្យជននោះ ក្រោយពីជនHakeនេះ បានលួចចូលអាខោនរបស់លោកស្រី ហើយឆាតទៅខ្ចីលុយចំនួន៥០០ដុល្លារនេះ កាលពីរសៀលថ្ងៃទី២៥ តុលា ។

លោកស្រីប៉ុក ច័ន្ទធារី បានបញ្ជាក់ថា ជន Hake នេះ បានប្រើអាក់ខោនលោកស្រីឆាតទៅកាន់មនុស្សជាង២០នាក់ ដើម្បីខ្ចីលុយ ចាប់តាំងពីមន្ត្រីមន្ទីរព័ត៌មានខេត្ត រហូតដល់មន្ត្រីមួយចំនួននៅក្នុងក្រសួងព័ត៌មាន ដែលជាហ្វ្រេននៅក្នុងហ្វែសប៊ុករបស់លោកស្រី។ ប៉ុន្តែសំណាងល្អ គ្មានអ្នកខាតបង់ គឺមានតែលោកភី សុខ ម្នាក់ប៉ុណ្ណោះ ដែលរងគ្រោះអស់៥០០ដុល្លារ ។ ប្រធានមន្ទីរព័ត៌មានរូបនេះ បានបញ្ជាក់ដែរថា លោកស្រីបានដឹងរឿងនេះ ក្រោយពីមានមន្ត្រីនៅក្រសួងព័ត៌មានទូរស័ព្ទមកសួរនាំអំពីរឿងលោកស្រី
ឆាត ខ្ចីលុយគេព្រោងព្រាតនេះ។ លុះលោកស្រីបើកហ្វេកប៊ុកមើល ទើបមានការភ្ញាក់ផ្អើល ដោយសារឃើញមានគេលួចចូលលេងហ្វេសប៊ុកលោកស្រី ហើយឆាតទៅខ្ចីលុយគេឯងជាង២០នាក់។

ម្ចាស់អាខោនឈ្មោះsavy sok គឺលោកភី សុខ ដែលជាបុគ្គលិកមន្ទីរព័ត៌មានខេត្ត ដែលខាតបង់លុយអស់៥០០ដុល្លារ ដោយសារចាញ់កល់ជន Hake បានប្រាប់កោះសន្តិភាពថា ពេលឃើញអាខោនឈ្មោះ Teary can ឆាតមកខ្ចីលុយ៥០០ដុល្លាrនោះ លោកមិនបានគិតថា មានជនលួចចូលអាក់ខោននេះទេ ព្រោះលោកដឹងថា ជាអាក់ខោនរបស់លោកស្រីប៉ុក ច័ន្ទធារី ប្រធានមន្ទីរព័ត៌មានខេត្ត ហើយពេលឃើញដូច្នេះ លោកក៏សួរនាំគាត់ខ្លះៗអំពីរឿងខ្ចីលុយនេះ ។ លោកបានបញ្ជាក់ថា ក្រោយពីសួរនាំ ភ្លាមៗនោះលោកក៏បានទៅធនាគារដកលុយ៥០០ដុល្លារ ដើម្បីផ្ញើតាមវីងទៅឲ្យគាត់ ដោយបានថតចម្លងវិក័យប័ត្រ ដែលមានលេខកូដ(លេខសម្ងាត់) ដកលុយផង ផ្ញើតាមឆាតនេះដែរ ទៅឲ្យគាត់ តែមិនបានទំនាក់ទំនងបន្ថែមតាមទូរស័ព្ទទេ ព្រោះសំអាងថា គាត់ជាមេកើយ។

ប៉ុន្តែលោកភី សុក បានបញ្ជាក់ថា ប្រហែល២ម៉ោង ក្រោយពីលោកបានផ្ញើរលុយ លោកក៏បានទូរស័ព្ទទៅគាត់ (លោកស្រីធារី) សួរនាំអំពីរឿងលុយនេះ តើគាត់បានទទូលហើយឬនៅ ? ស្រាប់តែលោកស្រីឆ្ងល់..! សួរនាំគ្នាទៅវិញ ទៅមក ហើយស្របពេលនោះក៏មានមន្ត្រីក្រសួងព័ត៏មាន ទូរស័ព្ទមកសួរគាត់អំពីរឿឆាតខ្លីលុយគេនេះដែរ ទើបមានការភ្ញាក់ផ្អើលតែម្ដង។ លុះពេលលោកស្រីទៅបើកមើលហ្វែសប៊ុក ទើបដឹងថា មានគេhakeចូលហ្វេសប៊ុកគាត់ប្រព្រិត្តអំពើទុច្ចរិត។ លោកភី សុក ក៏បានបញ្ជាក់ដែរថា ពេលលោកផ្ញើលុយ៥០០ដុល្លារ ទៅឲ្យប្រធានមន្ទីរនេះ គឺលោកបានដាក់លេខទូរស័ព្ទរបស់គាត់សម្រាប់ទៅដកលុយនោះ គឺ០១២ ៩៩១ ៨៨៩ ដែលមានលេខសម្ងាត់៩៨៦៦៧៤២៧។

លោកថា ក្រោយពីដឹងថា មានគេលួចចូលហ្វេសប៊ុកបែបនេះ រូបលោក និងលោកស្រីប៉ុក ច័ន្ទធារី បានទំនាក់ទំនងសួរនាំទៅក្រុមហ៊ុន វីង ហើយខាងក្រុមហ៊ុនវីង ប្រាប់ថា លុយចំនួន៥០០ដុល្លានោះ ត្រូវគេបើកយកហើយ ខណៈម្ចាស់លេខទូរស័ព្ទគឺលោកស្រីច័ន្ទធារី មិនបានដឹង ហើយមិនបានទៅបើកលុយនោះសោះ។

លោកភី សុខ បានស្រង់សំដីខាងក្រុមហ៊ុន វីង ថា ជាធម្មតា ពេលទៅបើកលុយ ភ្នាក់ងារវីងនីមួយត្រូវឆែក ឬផ្ទៀងផ្ទាត់លេខទូរស័ព្ទអ្នកដែលត្រូវទទូលលុយ លុះឃើញត្រិមត្រូវហើយ ទើបអាចបើកលុយឲ្យទៅអតិថិជនបាន ប៉ុន្តែករណីនេះម្ចាស់លេខមិនបានដឹង ឬ មិនបានទៅបើកសោះ បែរជាភ្នាក់ងារវីង បើកលុយនោះឲ្យគេបានដែរ ដែលគេសង្ស័យថា ជនHake និង ភ្នាក់ងារវីងនោះ អាចជាក្រុមតែមួយ ហើយបើតាមការស្រាវជ្រាវជំហ៊ានដំបូង គឺទីតាំងភ្នាក់ងារវីង ដែលបានបើកលុយនោះ ស្ថិតនៅម្ដុំផ្សារអូរប្ញស្សី រាជធានីភ្នំពេញ ៕

22814086_1600445480018713_2528273082848113078_n
22814375_1600445483352046_9031178565611894459_n
22780513_1600445513352043_2778903730868466387_n
22853298_1600445510018710_5803357644336321485_n
22788746_1600445516685376_2955735372521100253_n
22730254_1600445536685374_4387749611167634040_n

 

Loading...
Loading...