ស្គាល់គ្នាតាមទូរសព្ទ័ ល្បួងយកទៅអោយមិត្តភក្ត្រ័ ចំនួន៥នាក់ រំលោភបូក បានសម្រេចម្នាក់ម្តងៗ រួចមកហើយ...

  • 2017-10-27 11:17:08
  • Views 208

Shares

កណ្តាលៈ នារីរងគ្រោះ ស្គាល់គ្នាជាមួយបុរសម្នាក់ តាមរយៈទូរស័ព្ទ ហើយត្រូវរ៉ូវគ្នាជាសង្សារ ត្រូវបានបុរសម្នាក់នោះ លួងលោមនាំយក ទៅឲ្យមិត្តភក្តិរំលោភបូក រហូតដល់៥នាក់ បានសម្រេចម្តងហើយម្តងទៀត ដោយទ្រាំទ្រនឹងអំពើ រំលោភបំពានផ្លូវភេទ មកលើរូបនាង ម្តងហើយម្តងទៀតមិនបាន ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចឃាត់ខ្លួន បានជនសង្ស័យ២នាក់ គេចខ្លួន៣នាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ២០:០០នាទី នៅចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

22730547_365615010564784_1430269940187852300_n

នគរបាលបានឲ្យដឹងថា នារីរងគ្រោះ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកឯកជនសង្ស័យទាំង៥នាក់ 
ដែលបានរំលោភបូកនារីរងគ្រោះ មាន៖

ឈ្មោះ ១.ឈ្មោះ ឡូ សិលា ហៅ ពៅ ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល សមត្ថកិច្ចឃាត់ខ្លួន។

២.ឈ្មោះ ថុន ឈុនលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តដឹកគ្រឿងសំណង់ មានទីលំនៅភូមិឃុំ ជាមួយគ្នា (ឃាត់ខ្លួន)។

៣.ឈ្មោះ សេង នៅ ហៅ ណាក់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (គេចខ្លួន)។

៤.ឈ្មោះ ព្រិល ម៉ូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (គេចខ្លួន)។

៥.ឈ្មោះ ទូច រត្ន័ ហៅ វៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (គេចខ្លួន)។

នគរបាលបានបន្តទៀតថា រយៈពេលមួយខែមកហើយ នារីរងគ្រោះបានចេញពីផ្ទះ មកលេងមិត្តភក្តិនៅភ្នំពេញ ក្រោយមកនារីរងគ្រោះ បានស្គាល់ជនសង្ស័យឈ្មោះ សេង នៅ ហៅ ណាក់ តាមរយៈទូរស័ព្ទ។ ហើយជនសង្ស័យតែង តែទូរស័ព្ទទៅរកនារីរងគ្រោះ និយាយគ្នាលេងលួងលោម ពាក្យសម្តីផ្អែមល្ហែម ធ្វើឲ្យនារីរងគ្រោះទន់ចិត្ត និងគិតថា សង្សាររបស់នាងស្មោះត្រង់ ។ 
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ម៉ោង១៧:០០នាទី ជនសង្ស័យឈ្មោះ សេង នៅ ហៅ ណាក់ និងឈ្មោះ ឡូ សិលា ហៅ ពៅ បាន ជិះម៉ូតូទៅឌុបជនរងគ្រោះ នៅម្តុំហ្គារ៉ាសសាំងតេលាស្ទឹងមានជ័យ រាជធានីភ្នំពេញ យកមកដាក់នៅផ្ទះគ្មានមនុស្ស នៅភូមិ ព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល បន្ទាប់មកជនសង្ស័យទាំង៥នាក់ រួមទាំងនារីរងគ្រោះផងដែរ នាំគ្នាប្រើប្រាស់គ្រឿងញៀន ពេលប្រើប្រាស់គ្រឿងញៀនហើយ ជន សង្ស័យឈ្មោះ សេង នៅ ហៅ ណាក់ បានចាប់ផ្តើមរំលោភ សេពសន្ថវៈទៅលើជនរងគ្រោះ ពេលរំលោភបានសម្រេច ហើយជនសង្ស័យឈ្មោះ ឡូ សិលា ហៅ ពៅ ឈ្មោះ ថុន ឈុនលី ឈ្មោះ ទូច រ័ត្ន និងឈ្មោះ ព្រិល ម៉ូ បានរំលោភសេព សន្ថវៈទៅលើនារីរងគ្រោះបន្តបន្ទាប់ រហូតបានសម្រេចទាំង អស់គ្នា។

ក្រោយមកទៀតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ម៉ោង ២១:០០នាទី ជនសង្ស័យទាំង០៥នាក់ បានរំលោភទៅលើជន រងគ្រោះម្តងទៀត បានសម្រេចទាំង០៥នាក់ លុះដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ម៉ោង៧:០០នាទី នារីរងគ្រោះបានមកដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ កម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ ឈ្មោះ ឡូ សិលា ហៅ ពៅ និងឈ្មោះ ថុន ឈុនលី បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី ៕

Loading...
Loading...