ជូន​ម្តា​យមក​ទិញ​បន្លែ បែរជា​មានរឿង​ទៅ​វិញ

  • 2017-10-27 04:16:57
  • Views 187

Shares

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តទាំងស្រវឹងស្រា ហើយបើកទៅបុកពីក្រោយរ៉ឺម៉កដឹកបន្លែបណ្តាលឲ្យអ្នកបើករ៉ឺម៉ករបួសជើងធ្ងន់ និងស្ត្រីម្នាក់រងរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥.៣០ នាទីទៀបភ្លឺថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ផ្លូវវេងស្រេង សង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

FB_IMG_1509077710701

ប្រភពព័ត៌មានបានឲ្យដឹងថាងថា មុនពេលកើតហេតុរថយន្តបង្កមួយគ្រឿង ពណ៌ខៀវ ជារថយន្តដឹកកន្ទក់ពីស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ យកទៅដាក់នៅក្រុមហ៊ុនមួយ ស្ថិតនៅ ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរដោយបុរសម្នាក់ក្នុងស្ថាន ភាពស្រវឹងស្រា តាមផ្លូវវេងស្រេងពីកើតទៅលិច ស្របទិសគ្នាជាមួយរ៉ឺម៉កដឹកបន្លែ ទើបមកពីទិញបន្លែនៅផ្សារដើមគយកទៅលក់នៅផ្សារជម្ពូវន្ត បើកដោយកូនប្រុសដឹកម្តាយ ខណៈមកដល់ចំណុចខាងលើស្រាប់តែរថយន្តបង្កបើកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរ៉ឺម៉កដឹកបន្លែខ្ទាតទៅចិញ្ចើមផ្លូវបុកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍វៀច ចំណែកកូនប្រុសដែលជាអ្នកបើករ៉ឺម៉ករងរបួសធ្ងន់ រីឯម្តាយរងរបួសស្រាល ។

FB_IMG_1509077712753

ក្រោយពេលកើតហេតុ អ្នកឃើញហេតុការណ៍បាននាំគ្នាវាយអ្នកបើករថយន្តបង្ករហូតសន្លប់ស្តូកស្តឹង ហើយបន្ទាប់មករថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន រីឯជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅគ្លីនិក ។ ចំណែករថយន្ត និងម៉ូតូរ៉ឺម៉កត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ៕

FB_IMG_1509077708514
Loading...
Loading...
Recently Posts