បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ ឃាត់ខ្លួន​មនុស្ស៩នាក់

  • 2017-10-27 02:19:16
  • Views 253

Shares

ភ្នំពេញ៖ សមត្ថកិច្ច នៃការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន សហការជាមួយនគរបាល ប៉ុស្តិ៍ទំនប់ទឹក បានចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងយីហោ “ មហាលាភ ” ដែលលួចលាក់បង្កប់បម្រើ សេវាផ្លូវភេទ ស្ថិតតាមបណ្តោយផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន នៅវេលាម៉ោង១៩ និង ០០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ។

IMG-20171026-WA0319

ឃាត់ខ្លួនមនុស្សចំនួន៩នាក់ ក្នុងនោះមាន២នាក់ប្តីប្រពន្ធជាម្ចាស់ទីតាំង ៦នាក់ជាស្ត្រីបម្រើសេវាផ្លូវភេទ និងម្នាក់ទៀតជាភ្ញៀវ ។ ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតបានស្រោមអនាម័យដែលប្រើប្រាស់រួច និងមិនទាន់ប្រើមួយចំនួនធំ ផងដែរដើម្បីជាវត្ថុតាងនិងម៉ូតូ៤គ្រឿង ។

IMG-20171026-WA0316

ក្រោយការឃាត់ខ្លួន ពួកគេទាំង៩នាក់ ត្រូវបានបញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីនៅពេលក្រោយ ៕

IMG-20171026-WA0317
IMG-20171026-WA0325
Loading...
Loading...
Recently Posts