លោកតា​វ័យ៧៥ឆ្នាំ ជិះ​កង់​លក់​ថ្នាំបុរាណ បណ្តាល​ឲ្យ​ដួល​ស្លាប់​នៅនឹងកន្លែង

  • 2017-10-26 12:33:34
  • Views 1564

Shares

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវលំ មុខផ្ទះឈ្មោះ មិត ណំ ស្ថិតក្នុងភូមិវាលលិច ឃុំជីគរស្រុក ខេត្តត្បូងឃ្មុំ មានលោកតាឈ្មោះញឹក ផាន ភេទប្រុសអាយុ៧៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិវាលកើតឃុំជីគរស្រុកខេត្តត្បូងឃ្មុំ មុខរបរលក់ ឱសថបូរាណ ជិះកង់ដឹកថ្នាំបូរាណលក់ ដល់ចំណុចខាងលើក៏ងងិតមុខដួលទៅលើដីបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ។

1eb97991-d519-4419-a04f-c012f58545cc

តាមការបំភ្លឺពីក្រុមគ្រួសារថារថា ជនរងគ្រោះថា លោកតាមានជំងឺលើសឈាមប្រចាំកាយ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច ជំនាញនគរបាលស្រុកត្បូងឃ្មុំសហការណ៏ជាមួយប៉ុស្តិ៍នគរ បាលរដ្ឋបាលជីគរ និងគ្រូពេទ្យមណ្ឌលសុខភាពឃុំ ចុះធ្វើការស្រាវជ្រាវពិនិត្យសាកសពឃើញថាលោកតាពិតជាស្លាប់ដោយមូលហេតុជម្ងឺលើសឈាម។ក្រោយពេលពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...
Loading...