គយចាប់ទូរស័ព្ទ គេចពន្ឋ័ បានជាង២៤០០គ្រឿង

  • 2017-10-26 09:00:32
  • Views 157

Shares

(ព្រះសីហនុ)៖ កម្លាំងនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការបង្ក្រាបការនាំចូលទូរស័ព្ទខុសច្បាប់មួយករណី នៅខេត្តព្រះសីហនុ ដោយដកហូតបានទូរស័ព្ទជាង២៤០០គ្រឿង ដែលនាំចូលពីប្រទេសថៃ។

22829275_365125120613773_5542157685598428971_o

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពី លោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោកឯម ណារិទ្ធប្រធានការិយាល័យ នាវាចរគយ និងមន្រ្តីនៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ដោយចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះធ្វើការឃាត់ចាប់ទំនិញទូរស័ព្ទដៃ ដែលផ្ទេរចេញពីទូកដឹកទំនិញ Kitawann មកពីប្រទេសថៃ ត្រង់ចំណុចកោះដែកគោល ស្ថិតក្នុងខេត្តព្រះសីហនុ ឆ្ពោះមកកំពង់ផែទំនប់រលក។

ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបាន ទូរសព្ទ័ប្រើរួចចំនួន១៤កេស ស្មើនិង២៤១០ គ្រឿង ដែលជាប្រភេទ Samsung ២,២៨៨គ្រឿង, LG ១១៨គ្រឿង និងផ្សេងៗជាភាសាកូរ៉េ ៤គ្រឿង៕

Loading...
Loading...