ដល់.កហើយស្រីស្អាត ! បើកឡានរវល់​តែ​ឆ្លៀត​ផាត់ម្សៅ​ភ្លេចមើលផ្លូវ

  • 2017-10-26 08:46:21
  • Views 117

Shares

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងស្រស់សោភាម្នាក់ទើបតែចេញមកពីកម្មពិធីជប់លៀងមិត្តភក្តិវិញបើករថយន្តបណ្តើររវល់តែឆ្លៀតផាត់ម្សៅមុខបន្ថែមទៀត ធ្វើឲ្យរេចង្កូតទៅបុករូបសំណាក់តោតាំងនៅលើសួនច្បារជិតរង្វង់មូលសម្តេចជួនណាត តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ។

bok-knea

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីវ័យក្មេងរូបស្រស់សោភាម្នាក់បើករថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២V-៥៤១៥ បើកបរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានជាជិះទៅបុកខឿនសួនច្បារហើយឡើងទៅបុករូបសំណាក់តោដែលដាក់តាំងនៅលើសួនច្បារសម្តេចជួនណាតបណ្តាលឱ្យបាក់ដួលរលំ ចំណែករថយន្តខូចខាតតិចតួចប៉ុណ្ណោះ រីឯអ្នកបើកបរមិនមានរងរបួសទេ ។

22730178_1599316743464920_7434928370679608943_n

បើតាមសម្តីរបស់ស្ត្រីជាអ្នកបើករថយន្តបានប្រាប់សមត្ថកិច្ចថា មុនពេលដែលកើតហេតុគាត់ទើបតែចេញមកពីជប់លៀងមិត្តភក្តិនៅម្តុំផ្លូវវេងស្រេងហើយក៏ត្រឡប់មកវិញមកដល់ចំណុចកើតហេតុខាងលើគាត់រវល់តែឆ្លៀតផាត់ម្សៅបណ្តើរបើករថយន្តបណ្តើរក៏ជ្រុលចង្កូតទៅបុកបែបនេះតែម្តង ។

22852872_1599316753464919_3291256503037108355_n

ក្រោយពេលកើតហេតុគេឃើញអ្នករត់រ៉ឺម៉កម៉ូតូនៅម្តុំនោះនាំគ្នាជួយទាញយករថយន្តចេញហើយរថយន្តបង្កបានបើករត់គេចខ្លួនបាន៥០ម៉ែត្រក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ចតុមុខឃាត់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ។ ក្រោយពេលកើតហេតុម្ចាស់រថយន្តត្រូវបានសាច់ញាតិមកយកគេចចេញពីកន្លែងកើតហេតុរីឯរថយន្តបង្កវិញត្រូវសមត្ថកិច្ចវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

22780179_1599316730131588_8040640532294467575_n
22813947_1599316763464918_4289502739705685895_n
Loading...
Loading...