រថយន្តធុនធំពន្លះរថយន្តសង្គ្រោះបន្ទាន់ឆ្លងចូលមណ្ឌលសុខភាព

  • 2017-10-26 08:36:23
  • Views 125

Shares

ខេត្តកំពង់ឆ្នាំង ៖ មានការការភ្ញាក់ផ្អើល និងហួសចិត្តគ្រប់គ្នា នៅពេលដែលរថយន្តម៉ាកហ្វុយហ្សូមួយគ្រឿង បានបុករថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពអភិវឌ្ឍន៍ ស្រុកទឹកផុស ខណៈបានឆ្លងចូលផុតខ្លោងទ្វារមន្ទីរពេទបង្អែកខេត្តកំពង់ឆ្នាំង បានពាក់កណ្ដាលទៅហើយ ។ ហេតុការណ៍ហួសចិត្តនេះ បានកើតឡើងនៅម៉ោង០៩និង២០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅមុខមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

22852238_1599318430131418_6183174454189731527_n

សាក្សីនៅមុខមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលបានឃើញហេតុការណ៍នេះ បាននិយាយឲ្យដឹងថា ៖ មុនពេលកើតហេតុ រថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពអភិវឌ្ឍន៍ស្រុកទឹកផុស ពណ៌ស ពាក់ស្លាកលេខ រដ្ឋ បានដឹកអ្នកជំងឺ២នាក់ ចូលមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ លុះក្បាលរថយន្តបានចូលមកដល់ខ្លោងទ្វារមន្ទីរពេទ្យខេត្តទៅហើយ ស្រាប់តែរថយន្តមួយគ្រឿងធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣G-៥៧០៥ និងបានបិទអក្សរនៅលើក្បាលរយន្តដាក់ថា តោកំណាចឆ្លងដែន បានបើកបរយ៉ាងលឿនមកពីទិសខាងត្បូង រួចបានបុកចំតួរថយន្តពេទ្យខាងក្រោយផ្នែកខាងស្តាំ នៅលើខឿនខ្លោងទ្វារមន្ទីពេទ្យតែម្តង បណ្ដាលឲ្យបែកកញ្ចក់ជញ្ជាំងរថយន្ត និងកំពឹតតួរថយន្តនៅលើវង្វង់កង់ខាងស្តាំ ។ ចំណែកអ្នកជំងឺនៅក្នុងរថយន្តពេទ្យពុំមានគ្រោះថ្នាក់បន្ថែមទៀតឡើយ គ្រាន់តែភ័យស្លន់ស្លោព្រលឹងចុងសក់តែប៉ុណ្ណោះ ។

22852979_1599318503464744_6860291121551992611_n

ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្កដែលគេស្គាល់ថារស់នៅក្នុងសង្កាត់ស្សាម ក្រុងកំពង់ឆ្នាំង បានឡូឡាជេរអ្នកបើករថយន្តពេទ្យថា បើកបរមិនដឹងអីទៀត បន្ទាប់មកក៏ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង អូសយករថយន្តបង្កទៅទុកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងតាមនីតិវិធី ដើម្បីឲ្យអ្នកបើករថយន្តបង្កទទួលខុសត្រូវសងការខូតខាតទៅឲ្យរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពអភិវឌ្ឍន៍ និងអនុវត្តទៅតាមច្បាប់ចរាចរណ៍ ទើបអាចបញ្ចប់រឿងគ្រោះថ្នាក់នេះបាន ។

22728638_1599318433464751_3849244808556592131_n

ករណីគ្រោះថ្នាក់នេះ ត្រូវបានអ្នកឃើញហេតុការណ៍ គ្រវីក្បាលហួសចិត្តដូចគ្នាថា សូមម្បីតែរថយន្តមន្ទីរពេទ្យដឹកអ្នកជំងឺក៏តោកំណាចហ៊ានបើកបុកដែរ ហើយបុកនៅចំណុចវង្វង់មូលវិមានឯករាជ្យទៅទៀត នេះទាំងរថយន្តសង្គ្រោះដែលអ្នកបើកបរទាំងឡាយត្រូវផ្តល់សិទ្ធ និងទាំងទីប្រជុំជនរង្វង់មូលវិមាឯករាជ ក៏មិនបន្ថយល្បើនដែរ បើបើកបរយឺតៗ ទៅរឿងអីត្រូវបើកបុករយន្តពេទ្យទៅកើត ៕

22728889_1599318443464750_7585056704752178300_n
22780242_1599318426798085_4680840330169486168_n
22780604_1599318506798077_5529346711965957343_n
Loading...
Loading...