ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ថ្នាំញៀន​ជាង៣សែន​គ្រាប់ តម្រួត​ថៃ​ចាប់ខ្លួន

  • 2017-10-26 04:23:09
  • Views 93

Shares

ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ាប្រមាណជាង ៣ សែនគ្រាប់ រួមជាមួយនឹងមុខសញ្ញាសង្ស័យចំនួន៦នាក់ ត្រូវបានកំលាំងតម្រួតថៃក្នុងខេត្ត ឈាងរ៉ាយ ពង្រាយកំលាំងនិងតាមប្រមាញ់ឈានដល់ការចាប់ខ្លួន ខណៈដែលមុខសញ្ញាទាំងនេះកំពុងបំបែកកំលាំង ដោយប្រើប្រាស់រូបភាពជិះរថយន្តតាក់ស៊ី និងនាំគ្រឿងញៀនទាំងនេះឆ្ពោះទៅកាន់ព្រំដែន ថៃ ភូមា ។

22814268_146577509294155_9199384042475849350_n

តាមសេចក្តីរាយការបានអោយដឹងថាងថា កំលាំងតម្រួតថៃ បានដាក់កំលាំងឈរជើងនៅលើកំណាត់ផ្លូវ ផនយោធិន ត្រង់ចំណុចប៉ាទឹង ក្នុងឃុំដុងម៉ាក់ដាក់ ស្រុកម៉ែឡាវខេត្តឈៀងរ៉ាយ លុះដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ក៏បានប្រទះឃើញរថយន្តតាក់ស៊ី ពណ៌ក្រហម ១គ្រឿង ដែលកំពុងបោះពួយក្នុងទិសដៅចេញពីខេត្តឈៀងរ៉ាយឆ្ពោះទៅកាន់ខេត្តផាយ៉ៅ ទើបកំលាំងបានអោយសញ្ញាបញ្ឈប់យានដើម្បីធ្វើការត្រួតពិនិត្យ ។

នៅក្នុងរថយន្តគឺមានមនុស្សដែលជាអ្នកដំនកដំណើរចំនួនពីរនាក់ រីឯនៅឃ្លុបខាងក្រោយក៏មានកាបូបធំៗ ដែលក្នុងនោះមានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៣១៩ ៨០០ គ្រាប់ថ្នាំញៀនប្រភេទម៉ាទឹកកកប្រមាណ ១ គីឡូក្រាម ទើបកំលាំងបានបញ្ជាអោយជនសង្ស័យ នាំទៅកាន់បន្ទប់ស្នាក់នៅរបស់ពួកគេដែលស្ថិតក្នុងសណ្ឋាគារមួយកន្លែង នៅក្នុងខេត្តឈៀងរ៉ាយ ព្រមទាំងបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ បន្ថែមទៀត និងដកហូតរថយន្ត១គ្រឿង ម៉ូតូចំនួន២គ្រឿង ។ ជនសង្ស័យទាំង៦នាក់ មានឈ្មោះ ១. សាយ័ន ពេជ្រភីឡា ភេទប្រុស អាយុ២៩ឆ្នាំ២. មល ឬឌី ខាំមី ភេទស្រី អាយុ៣២ឆ្នាំ ៣. រ៉ាត់ថន ចៃចម្រើន ភេទប្រុស អាយុ២៩ឆ្នាំ៤. វីរៈស័ក្តិ ចៃឈឺន ភេទប្រុស អាយុ៣៥ឆ្នាំ ៥. ស៊ុំស័ក្តិ ចៃក្សេម ភេទប្រុស អាយុ២០ឆ្នាំ៦. វីរៈឆ័យ សៃណាក់ ភេទប្រុស អាយុ២១ឆ្នាំ ដោយពួកគេបានសារភាពថា ថ្នាំញៀនទាំងនេះគឺពួកគេបានប្រើប្រាស់រូបភាពដឹកតាមរថយន្តតាក់ស៊ី និងយកទៅប្រគល់អោយគេនៅក្នុងភូមិសាស្ត្រ បានផាហ៊ី ក្នុងឃុំពោងង៉ាម ស្រុកម៉ែសាយ ព្រំដែនថៃ ភូមាតែក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

22780721_146577505960822_6086132876204359746_n

បច្ចុប្បន្នក្រុមតម្រួតថៃថៃ កំពុងរៀបចំឯកសារដើម្បីបញ្ជូនទៅកំលាំងជំនាញ ក្នុងការបញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

22788906_146577492627490_836426169542551379_n
22814297_146577495960823_5011375035315535645_n
Loading...
Loading...