ស្ត្រីវ័យចំណាស់ម្នាក់ ខឹងកូនចោទថាលួចប្រាក់ចំនួន ១៦.០០០បាត ទៅចង.កសម្លាប់ខ្លួន

  • 2017-10-22 08:36:40
  • Views 103

Shares

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ដោយខឹងកូនចោទថាបានលួចប្រាក់ចំនួន ១៦.០០០ បាត ខឹងចិត្តទៅចង.កសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ហើយត្រូវបានក្រុមគ្រួសារប្រទះឃើញសពនៅវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

louch-luy

លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ង៉ាន ញ៉ញ ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

បើតាមក្រុមគ្រួសាររបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅថ្ងៃកើតហេតុនោះ ជនរងគ្រោះគាត់ខឹងនឹងកូនៗរបស់គាត់យ៉ាងខ្លាំង ដោយបានធ្វើការចោទថា គាត់បានលួចប្រាក់ចំនួន ១៦.០០០ បាតដោយគ្មានមូលហេតុ ហើយថែមទាំងតូចចិត្តនៅពេលកូនៗបានមកបន្តវីសារត្រឡប់ទៅប្រទេសថៃវិញ ដោយមិនបានលាគាត់មួយម៉ាត់ ទើបបានជាជនរងគ្រោះសម្រេចចិត្តយកខ្សែនីឡុងពណ៌លឿង ចង.កសម្លាប់ខ្លួននៅនឹងធ្នឹមផ្ទះ បណ្តាលឲ្យស្លាប់តែម្តងទៅ។

22540022_1593674214029173_8372891141018939854_n

ក្រោយពីកើតហេតុ សពបានដាក់ចុះមកដី រួចរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។ ក្រោយពេលពិនិត្យរួច បានធ្វើការសន្និដ្ឋានថា សពនេះពិតជាស្លាប់ដោយចង.កពិតប្រាកដមែន គ្មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ ព្រោះសំអាងថា គ្មានស្លាកស្នាមនៅនឹងខ្លួនសព។ ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យហើយ ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់សពតែម្តង ៕

22540246_1593674217362506_2761168001539710782_n
Loading...
Loading...