ឪពុក​តិរច្ឆាន ខឹង​ប្រពន្ធ​រត់ចោល បែរជា​ទៅ​ចាក់​សម្លាប់ កូនស្រី​បង្កើត​អាយុ៩ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់

  • 2017-10-21 04:26:32
  • Views 354

Shares

អន្តរជាតិ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានធ្វើអោយកក្រើកសារព័ត៌មាន នៅប្រទេសថៃ ដោយឪពុកចិត្តតិរច្ឆានម្នាក់ ដោយសារតែខឹងប្រពន្ធរបស់ខ្លួន បានរត់ចោល ហើយទុកកូនស្រី អាយុ៩ឆ្នាំ អោយខ្លួនមើល ទប់កំហឹងមិនបាន ក៏សម្រេចចិត្ត យកកាំបិតចុងស្រួច ចាក់សម្លាប់កូនស្រី របស់ខ្លួនចោល ។

1508559819714

ប្រភពអ្នកជិតខាង បានប្រាប់អោយដឹងថា កូនស្រីដែលស្លាប់ ដោយសារឪពុកចាក់នោះ គឺជាកូនស្រីច្បង អាយុ៩ឆ្នាំ ។ មូលហេតុដែលបណ្តាលអោយ ឪពុកតិរច្ឆានរូបនេះ សម្លាប់កូនស្រីខ្លួនឯង នោះ គឺដោយសារតែខឹង ប្រពន្ធរបស់ខ្លួនរត់ចោល ហើយបានយកកូនពៅទៅជាមួយ បែរជាទុកកូនស្រីច្បង អោយខ្លួនមើល ។

ក្រោយពីសម្លាប់កូនស្រីបង្កើតកើត របស់ខ្លួនហើយ ឪពុកតិរច្ឆានរូបនេះ បានជូតលាងឈាមកូនស្រី និងស្លៀកសម្លៀកបំពាក់ អោយយ៉ាងស្អាត ហើយដាក់អោយដេកនៅលើពូកក្នុងផ្ទះ ដូចជាមនុស្សដេកលក់ធម្មតា ហើយធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់ ។ ប៉ូលិសបានចាប់ខ្លួន បុរសជាឪពុកបង្កើត ភ្លាមៗ បន្ទាប់ពីមានការសង្ស័យ ចំណុចជាច្រើន។ ចំណែកប្រជាពលរដ្ឋដែលនៅ ក្បែរខាងនោះ បានស្ទុះទៅវាយឪពុកតិរច្ឆាននោះ ម្នាក់១ដៃ១ជើងផងដែរ ដោយអត់ទ្រាំនិងទង្វើដ៏ព្រៃផ្សៃនេះមិនបាន ៕

Screen-Shot-2017-03-05-at-12.31.58-AM
Screen-Shot-2017-03-05-at-12.32.20-AM
Screen-Shot-2017-03-05-at-12.32.24-AM
Screen-Shot-2017-03-05-at-12.32.32-AM
Screen-Shot-2017-03-05-at-12.32.44-AM
Loading...
Loading...