ព្យាយាម​លាក់បាំង​ព័ត៌មាន កម្មករ​ម្នាក់ ដែល​ធ្វើការ​ក្នុង​រោងចក្រ​លាយ​បេ​តុ “អេ​ស៊ា” ត្រូវបាន​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់ត៍​គាប​ស្លាប់

  • 2017-10-20 11:08:47
  • Views 192

Shares

ភ្នំពេញៈ កាលពីម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ដែលទីតាំងក្រុមហ៊ុន នៅតាមបណ្ដោយផ្លូវលេខ១៨០០ ខាងត្បូងស្នងការនគរបាលរាជធានីភ្នំពេញ ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងក្រុម៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

2203527010

ជនរងគ្រោះ ឈ្មោះ ភាព ប៊ុនហាង អាយុ២០ឆ្នាំ មុខរបធ្វើការក្រុមហ៊ុន «អេស៊ា» បច្ចុប្បន្នស្នាក់នៅភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះឡើងទៅឈរជាប់ស៊ីទែនរថយន្ដក្រឡុកស៊ីម៉ង់ត៍ ដើម្បីធ្វើការលាងសម្អាត និងគោះឲ្យធ្លាក់កម្ទេចកម្ទីស៊ីម៉ង់ត៍ ពេលនោះស្រាប់តែអ្នកបើកបររថយន្តបានចុចកុងតាក់ ធ្វើឲ្យស៊ីទែនវិល ហើយក៏បួងអូសជនរងគ្រោះចូលទៅខាងក្រោមស៊ីទែនកិនស្លាប់ភ្លាមៗ ហើយជនបង្កបានរត់គេចខ្លួនបាត់ ប៉ុន្តែក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមកវិញ។

2203527011

ជនបង្កឈ្មោះ អេម ឌី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បើបររថយន្តក្នុងរោងចក្រខាងលើ ស្នាក់នៅផ្ទះជួលគ្មានផ្លូវ១៨០០ ក្រុម៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

ជុំវិញហេតុការណ៍នេះ គេសង្កេតឃើញថា ថៅកែរោងចក្រលាយបេតុង «អេស៊ា» ហាក់ព្យាយាមលាក់បាំងពីសារព័ត៌មាន និងសមត្ថកិច្ច បើទោះបីសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីក៏ដោយ តែសូមសមត្ថកិច្ចជំនាញធ្វើយ៉ាងណាផ្ដល់ភាពយុត្តិធម៌ឲ្យជនរងគ្រោះផង៕

2203527012
2203527016
2203527017
220352707
Loading...
Loading...