ចាប់ខ្លួន​ជន​ទី៣ បញ្ជូន​ឡើង​តុលាការ​ក្នុង​សំណុំរឿង​ទិញ​លក់​ក្រលៀន

  • 2017-10-19 09:19:10
  • Views 119

Shares

ភ្នំពេញ: រឿងក្ដីទិញ លក់ក្រលៀនឆ្លងដែន ដែលបានធ្វើអោយល្បីកក្រើកកាលពីចុងខែឧសភា ឆ្នាំ២០១៧កន្លងទៅ ខណៈជនជាប់ចោទ២នាក់ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារពីបទជួញដូរសរីរាង្គមនុស្សដោយខុសច្បាប់នោះ ឥឡូវនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនទី៣ម្នាក់ទៀតហើយ បញ្ជូនមកតុលាការដើម្បីសាកសួរ ។

1508404506209

ជនសង្ស័យទី៣ដែលត្រូវឃាត់ខ្លួននេះឈ្មោឈ្មោះ ជឿន ធី ហៅធីក្បាលធំ ភេទប្រុសអាយុ៣៨ឆ្នាំ មានមុខរបរជាកម្មករ និងជាអ្នករត់ការឯកសារបញ្ជូនមនុស្សឆ្លងដែនទៅប្រទេសឥណ្ឌាដើម្បីវះកាត់ដូរសរីរាង្គ ( ដូរក្រលៀន ) ។ នៅក្នុងសំណុំរឿងទិញ-លក់ក្រលៀន ដែលសមត្ថកិច្ចបានបង្ក្រាបកាលពីថ្ងៃទី ២៤ឧសភា ឆ្នាំ២០១៧កន្លងទៅនោះ ឈ្មោះ ជឿន ធី គឺជាអ្នករត់ការឯកសារអោយជនរងគ្រោះ និងជាអ្នកនាំជនរងគ្រោះមកជួប ឡាច ម៉េងហុង និងអឿ ឡាត ។

ប៉ុន្តែក្រោយចាប់ខ្លួនជនសង្ស័យ២នាក់នេនេះ ឈ្មោះ ជឿន ធី បានរត់គេចខ្លួនបាត់រហូតមកដល់ថ្ងៃចាប់ខ្លួនកាលពីថ្ងៃទី១៧តុលា ឆ្នាំ២០១៧នេះ ។ ឥឡូវនេះឈ្មោះ ជឿន ធី ត្រូវបានបញ្ជូនមកអោយលោក ខៀវ ផល្លា ព្រះរាជអាជ្ញារងកំពុងធ្វើការសាកសួរនាំព្រឹកថ្ងៃទី ១៩តុលានេះ ។ គួររំលឹកថាចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ឧសភា ២០១៧ នេះបានសម្រេចចេញដីការឃុំខ្លួន ជនសង្ស័យប្រុសស្រី២នាក់ពាក់ពន្ធករណីជួញដូរក្រលៀន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់ (ដកហូតសរីរាង្គ) តាមមាត្រា១០ និងមាត្រា១៥ នៃច្បាប់ស្តីពីអំពើប្រឆាំងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ។

ជនជាប់ចោទដែលតុលាការឃុំខ្លួនឈ្មោះ ឡាច ម៉េងហុង ភេទប្រុស អាយុ៣៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកឯក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ( ជាមេខ្យល់) និងម្នាក់ឈ្មោះ អើ ឡាត ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។ គួរបញ្ជាក់ថាជនសង្ស័យប្រុសស្រី ២នាក់ ម្នាក់ជាមេខ្យល់ និងម្នាក់ជាអ្នកគួកជេរ(រកមនុស្ស) ក្នុងករណីជួញដូរក្រលៀន កាលពីថ្ងៃទី២៤ ឧសភា ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឡាច ម៉េងហុង ភេទប្រុស អាយុ៣៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកឯក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាមេខ្យល់) និងម្នាក់ឈ្មោះ អើ ឡាត ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។ កន្លងទៅការិយាល័យធ្លាប់បានទទួលព័ត៌មាន និងពាក្យបណ្តឹងជាញឹកញ៉ាប់ ពីករណីមានជនល្មើសមួយក្រុមរកស៊ីជួញដូរក្រលៀន ក្នុងរូបភាពនាំមនុស្សពីស្រុកខ្មែរទៅវះដោះដូរនៅប្រទេសឥណ្ឌា ។

ក្រោយពីទទួលបានព័ត៌មាននោះសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី២៤ ឧសភា ឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ នៅខាងក្រោយផ្សារឯករាជ្យ២ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ លុះវេលាម៉ោងជា៧យប់ថ្ងៃដដែលចាប់បានបុរសម្នាក់ទៀតជាមេក្លោង នៅម្តុំស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ លោកវរៈសេនីយ៍ឯក កែវ ធា បន្តថា ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា ពួកគេគឺជាមុខសញ្ញាជួញដូរក្រលៀនពិតប្រាកដមែន និងធ្លាប់បានធ្វើសកម្មភាពជាង១ឆ្នាំហើយ និងធ្វើបានជាង១០នាក់ ដែលនាំមនុស្សយកទៅវះកាត់ដោះដូរក្រលៀន នៅប្រទេសឥណ្ឌា ដែលមានទីតាំងនៅទីក្រុងញូដាលី ។

តាមចម្លើយជនសង្ស័យបានប្រាប់សមត្តកិត្តកិច្ចទៀតថា ជាមួយឆ្នាំនេះបុរសឈ្មោះ ឡាច ម៉េងហុង បានទាក់ទងធ្វើសកម្មភាពប្រើមនុស្សឲ្យដើររកអ្នកជម្ងឺដែលត្រូវការក្រលៀន ហើយក៏គេត្រូវការរកមនុស្ស ឬជនក្រីក្រត្រូវការប្រាក់ដើម្បីទ្រទ្រង់ជីវភាព(លក់ក្រលៀន) ។ ក្នុងនោះជនសង្ស័យបានប្រើល្បិចខ្ពស់ តាមរូបភាពពីរ១.ដំបូងត្រូវការពិនិត្យឈាមជនរងគ្រោះអ្នកលក់ក្រលៀន ឲ្យត្រូវគ្នាជាមួយអ្នកជម្ងឺត្រូវដោះដូរក្រលៀន ២.ត្រូវការកែឆ្នៃឯកសារជនរងគ្រោះ(អ្នកលក់ក្រលៀន)ធ្វើជាសាច់ញាតិអ្នកដែលត្រូវការ(ទិញក្រលៀន)ប៉ុន្តែជាអ្នកដ៏ទៃទេ ដើម្បីងាយស្រួលគេរៀបចំធ្វើឯកសារជាលក្ខណៈធ្វើមនុស្សធម៌ ក្នុងការនាំចេញទៅដោះដូរនៅប្រទេសឥណ្ឌានោះ ។ 

ចម្លើយបញ្ជាក់ថាក្រលៀនមួយឈ្មោះ ឡាច ម៉េងហុង យកពីអ្នកជម្ងឺតម្លៃជាង ៤ម៉ឺនដុល្លារអាមេរិក តែក្នុងតម្លៃជាង៤ម៉ឺនដុល្លារនោះ គេបានយកទៅចំណាយលើការកែឆ្នៃឯកសារ ដើម្បីដាក់ចូលស្ថានទូតឥណ្ឌាសម្រាប់នាំមនុស្សចេញ និងថ្លៃយន្តហោះ ការហូបចុក និងការស្នាក់នៅ ។ ដូច្នោះខ្លួននៅសល់ប្រាក់ពីការចំណាយត្រឹម៥ ៨០០ ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ ។ ចំណែកចម្លើយស្ត្រីដែលជាជនសង្ស័យឈ្មោះ អើ ឡាត បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនទើបតែចូលរួមធ្វើសកម្មភាពជាមួយឈ្មោះ ឡាច ម៉េងហុង ២ដងទេ និងដើររកបានមនុស្ស២នាក់ប្រគល់ឲ្យ ម៉េងហុង នាំទៅវះកាត់ដោះដូរក្រលៀននៅប្រទេសឥណ្ឌានោះ ។ 

ជនសង្ស័យបន្តថាមនុស្ស២នាក់នោះ ត្រូវបានឈ្មោះ ម៉េងហុង ឲ្យសេវាម្នាក់៤០០ទៅ៥០០ដុល្លារអាមេរិក តែក៏បានកុម្មុយស្យុងពីអ្នកលក់ក្រលៀន និងអ្នកជម្ងឺត្រូវការទិញក្រលៀនខ្លះទៀតដែរ ។ បានជាមានការរៀបចំ និងរកមនុស្ស(អ្នកលក់ និងអ្នកទិញក្រលៀន) ទៅធ្វើការវះកាត់ ដោះដូរនៅប្រទេសឥណ្ឌានោះ ព្រោះវេជ្ជបណ្ឌិតនៅទីនោះយកតម្លៃថោក ពោលគឺធ្វើការវះកាត់ដោះដូរក្រលៀនមនុស្សម្នាក់អស់តែ១៥.០០០ ទៅ១៧.០០០ដុល្លារអាមេរិក(ថ្លៃកាំបិត) មិនមែនថ្លៃក្រលៀនទេ ថ្លៃក្រលៀន៥.៨០០ដុល្លារផ្សេង ។ 

លោកកែវ ធា បន្តថា ជនសង្ស័យជាមេខ្យល់ឈ្មោះ ឡាច ម៉េងហុង គេមានបណ្តាញទំនាក់ទំនងនៅក្នុងស្រុករហូតដល់ប្រទេសឥណ្ឌា រីឯស្ត្រីម្នាក់នោះគ្រាន់តែជាមនុស្សដែលឈ្មោះ ឡាច ម៉េងហុង ប្រើ និងឲ្យដើរអូសទាញជនក្រីក្រត្រូវការប្រាក់(លក់ក្រលៀន) ប៉ុណ្ណោះ ៕

218382602
22539705_1960544074219748_8446887411644739112_n
22539910_1960544034219752_5531845131135513971_n
22552492_1960544050886417_6090644785787315086_n
22555100_1960544007553088_743323802358747700_n
Loading...
Loading...