សាហាវ​ណាស់! បុរស​ម្នាក់​​បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង ដែល​កំពុង​តែមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយ ព្រោះតែ​ខឹង​នឹង​នាង​មិន​ព្រម​ទៅផ្ទះ​វិញ ករណី​ដូច សាន ស្រី​ឡៃ ដែរ ពិតជា…

  • 2017-10-19 04:08:10
  • Views 197

Shares

អន្តរជាតិ៖ដោយបុរសជាប្តីមានមុខងារធ្វើជាទាហ៊ាន ហើយកំពុងតែរស់នៅក្នុងក្រុង Kanchanaburi ភាគខាងលិចប្រទេសថៃ។ រឿងរ៉ាវដែលដែលឈានដល់កើតករណីឃាតកម្មខាងលើនេះ គឺបុរសជាប្តីរូបនេះបានលួចមានស្រីផ្សេងជាច្រើននាក់ស្ទើររាប់មិនអស់ទៅហើយ ដែលធ្វើឲ្យប្រពន្ធរូបនេះមានការឆ្អែតចិត្តជាខ្លាំង ហើយក៏សុំលែងលះជាមួយប្តីម្នាក់នេះផងដែរ តែបុរសជាប្តីមិនព្រមលែងលះនោះទេ។

456BB34E00000578-4988314-image-a-6_1508237853116

មានករណីមួយទៀតហើយដែលដូចជាករណីរបស់ សាន ស្រីឡៃដែរ គឺមានបុរសម្នាក់បានបាញ់សម្លាប់ប្រពន្ធខ្លួនឯង ដែលកំពុងតែមានផ្ទៃពោះជិតគ្រប់ខែទៅហើយ ព្រោះតែខឹងនឹងនាងមិនព្រមទៅផ្ទះវិញ ដែលបានបណ្តាលឲ្យស្លាប់បាត់បង់ជីវិតបើទោះបីយកទៅសង្គ្រោះនៅ មន្ទីរពេទ្យ Udonthani ក៏ដោយ។

456A018B00000578-4988314-image-m-16_1508243324601

ក្នុងនោះផងដែរ បុរសដែលជាខ្មាន់កាំភ្លើងនោះគឺមានឈ្មោះថា Pichet Chumboonchu អាយុ៤១ឆ្នាំ ចំណែកឯប្រពន្ធវិញមានឈ្មោះថា Sirinporn Chumboonchu អាយុ៤០ឆ្នាំ។ ដោយសារទង្វើររបស់ប្តីម្នាក់នៅតែដដែលៗនិយាយមិនស្តាប់គ្នារឿងមានស្រី ទើបធ្វើឲ្យប្រពន្ធរូបនេះបានរត់ចេញពីផ្ទះ ដោយទៅរស់នៅជាមួយឪពុកម្តាយវិញនៅ ក្នុងខេត្ត Udon Thani ដែលមានចម្ងាយ៦៤៣គីឡូម៉ែត្រពីផ្ទះ ដែលនាងរស់នៅសព្វថ្ងៃនេះ។

456A019700000578-4988314-image-m-8_1508237864453

ថ្ងៃកើតហេតុប្តីរបស់នាងបានទៅតាមរកនាមរកនាងជួបនៅក្នុងផ្សារ ហើយពេលនោះប្តីបានប្រាប់ប្រពន្ធឲ្យទៅផ្ទះវិញដើម្បីរស់នៅជាមួយគ្នាតទៅទៀត តែស្ត្រីជាប្រពន្ធរូបនេះមិនព្រមជាដាច់ខាត។ ហើយភ្លាមៗនោះជំលោះបានកើតឡើងកាន់តែខ្លាំងទៅៗ រហូតធ្វើឲ្យបុរសជាប្តីរូបនេះ ហ៊ានទាញកាំភ្លើងមកបាញ់ប្រពន្ធ៣គ្រាប់ស្លាប់កណ្តាលផ្សារតែម្តង។ ក្រោយមកបុរសជាប្តីក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយផងដែរ តែមិនស្លាប់នោះទេ។ ហើយខាងប៉ូលិសបានធ្វើការចាប់ខ្លួនបុរសជាប្តីនោះ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

ac_00042-2
img_3465
Loading...
Loading...