ប្រទះឃើញ​សព​អណ្តែត​ទឹក នៅ​ចំណុច​ចុង​ព្រែក​ហម ស្រុក​កោះធំ ខេត្តកណ្តាល ដែល​គេ​សង្ស័យថា ​ស្លាប់​ដោយ​លង់ទឹក

  • 2017-09-13 09:21:34
  • Views 99

Shares

ខេត្តកណ្តាល ៖ នៅម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ប្រទះឃើញសពអណ្តែតទឹក នៅចំណុចចុងព្រែកហម ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ដែលគេសង្ស័យថា ជនរងគ្រោះស្លាប់ដោយលង់ទឹក ។

212372802

ជនរងគ្រោះឈ្មោះ សេង រតនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិ ខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះមានជំងឺសរសៃប្រសាទ ហើយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១១យប់ កូនរបស់គាត់បានបាត់ពីផ្ទះ ។ ក្រោយ មកទើបដឹងថា បានជិះលើទូកដរនៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល តែបានស្វែងរកដែរមិនឃើញ ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ មានគេរាយការណ៍ថា បានប្រទះឃើញសពអណ្តែតទឹកនៅឯចុងព្រែកហម ។

c31d9ffd-b48b-4b50-a79a-5e24fe4f9e10

ប៉ុស្តិ៍នគបាលរដ្ឋបាលព្រែកស្តី រួមជាមួយគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន  ចុះទៅពិនិត្យសាកសពឃើញថា ឆ្អឹងជំនីរ នឹង ឆ្អឹងអាវៈយុវៈ ពុំមានស្លាកស្នាមបាក់ឬទ្រុឌអ្វីឡើយ ។ ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពុំមានពាក់នឹងករណីផ្សេងឡើយ គឺពិតជាលង់ទឹកស្លាប់ប្រាកដមែន  ៕

Loading...
Loading...