ម្តាយ​ចិត្តអាក្រក់! ក្មេងស្រី​ទើបនឹង​កើត​ម្នាក់ ឪពុកម្ដាយ​យកមក​បោះចោល​ឲ្យ….

  • 2017-10-18 12:49:56
  • Views 350

Shares

អន្តរជាតិ ៖ ជាធម្មតាទារកដែលទើបនឹងកើតគួរត្រូវទទួលបាននូវការយកចិត្តទុកដាក់ ការស្រឡាញ់ ព្រមទាំងការមើលថែឲ្យបានល្អបំផុតពីសំណាក់ឪពុកម្ដាយរបស់ពួកគេ ក៏ព្រោះក្មេងតូចបែបនេះ គឺងាយនឹងទទួលរងគ្រោះថ្នាក់ផ្សេងៗ ហើយពួកគេមិនទាន់អាចមានលទ្ធភាពមើលថែខ្លួនឯងបាន។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយមកទល់នឹងពេលបច្ចុប្បន្នយើងក៏នៅតែប្រទះឃើញនូវករណីជាច្រើនទាក់ទងនឹងក្មេងតូចៗត្រូវបានឪពុកម្ដាយយកមកបោះបង់ចោល ដោយសារហេតុផលគួរឲ្យហួសចិត្ត។ 

4564944200000578-4985150-image-m-135_1508163483795

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាប្រជាជននៅក្នុងទីក្រុង Bhopal រដ្ឋ Madhya Pradesh ប្រទេស ឥណ្ឌា បានមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីប្រទះឃើញទារិកាដែលទើបនឹងកើតមូយរូបត្រូវបានឪពុកម្ដាយយកមកបោះចោលក្នុងធុងសម្រាម។

ក្មេងតូចត្រូវបានគេរុំនឹងផ្ទាស្ទិកយកមកបោះចោល ហើយត្រូវបានស្រមោចរោមខាំពេញខ្លួនគួរឲ្យអាណិតជាខ្លាំង។ ប៉ូលីសបានធ្វើការសន្មត់ថា មូលហេតុដែលក្មេងកំសត់ត្រូវឪពុកម្ដាយបោះបង់ចោលនោះគឺ ដោយសារតែគេកើតមកជាក្មេងស្រី។ គួរបញ្ជាក់ផងដែរថា អ្នកដែលបានរកឃើញទារិកាកំសត់មុនគេ គឺជាម្ចាស់ហាងលក់តែមួយកន្លែង ដោយបានរកឃើញព្រោះឮសម្លេងយំរបស់ក្មេង។

បន្ទាប់ពីប្រទះឃើញក្មេងតូចស្ថិតក្នុងស្ថានភាពមិនល្អ គេក៏ទាក់ទងសមត្ថកិច្ច ព្រមទាំងបញ្ជូនក្មេងទៅកាន់មន្ទីរពេទ្យដែលនៅជិតនោះភ្លាម។ ប៉ូលីសបានរកឃើញស្នាមជាំមួយចំនួនលើរាងកាយរបស់ក្មេងដែលនេះបញ្ជាក់ថា ក្មេងគួរឲ្យអាណិតរូបនេះត្រូវបានទទួលរងនូវការវាយធ្វើបាបមុននឹងត្រូវយកមកបោះចោល។ ទោះជាយ៉ាងណាពេលនេះ ប៉ូលីសកំពុងធ្វើការស៊ើបអង្កេត និងព្យាយាមស្វែងរកឪពុកម្ដាយរបស់ក្មេងតូច៕

4564943E00000578-4985150-image-m-134_1508163466463
4564944D00000578-4985150-image-a-133_1508163463901
456493FA00000578-4985150-image-a-132_1508163457445
Loading...
Loading...