កញ្ចាស់ក្បាលហើយអីក៏ថោកម្លេះរំលោភក្មេងស្រីអាយុ៥ឆ្នាំ

  • 2017-10-15 05:17:29
  • Views 212

Shares

កណ្ដាលៈ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់កុងចុះធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់យកមកប៉ុស្ដិ៍រដ្ឋបាលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះផឹកស្រាស្រវឹងមានអារម្មណ៍ផ្លូវភេទ ឈានដល់ធ្វើសកម្មភាពចាប់កុមារីអាយុ៥ឆ្នាំរំលោភ ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះកុមារីរងគ្រោះ ស្ថិតក្នុងភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។ 

1508044468466

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថាជនសសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ឃ្លឹម ខេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រីឯកុមារីរងគ្រោះឈ្មោះ ស ន.ស.ព. អាយុ៥ឆ្នាំ ជនជាតិខ្មែរ ។

FB_IMG_1508044408665

ជនសង្ស័យនិងកុមារីរងគ្រោះមានទីលំនៅភូមិព្រកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។ ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យឈ្មោះ ឃ្លឹម ខេង តែងតែចេញចូលទៅផឹកស៊ីជាមួយជីតាកុមារីរងគ្រោះជាញឹកញាប់ណាស់ ដោយទៅក្នុងនាមជាអ្នកជិតខាងរាប់អាននឹងគ្នា លុះមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជា៩និង ព្រឹក ជនសង្ស័យបានទិញស្រាយកមកផឹករហូតមកដល់ថ្ងៃត្រង់ស្រវឹងជោគជាំ ទើជនសង្ស័យត្រលប់ទៅផ្ទះវិញ ។

មួយសន្ទុះក្រោយមកជនសង្ស័យមិនអស់ចិត្ដក៏ដើរមកដល់ផ្ទះកុមារីរងគ្រោះក្នុងសភាពស្រវឹង រួចឡើងទៅលើផ្ទះបើកទូរទស្សន៍មើលជាមួយកុមារីរងគ្រោះ ដោយម្ដាយរបស់កុមារីរងគ្រោះកំពុងដេកឈឺព្យួរសេរ៉ូមនៅលើគ្រែក្រោមផ្ទះ ។ 

បន្តិចក្រោយមកម្ដាយកុមារីគ្រោះបានឃើញកូនរបស់ខ្លួនចុះមកពីលើផ្ទះ ហើយជនសង្ស័យក៏ចុះមកតាម ពេលនោះកុមារីឡើងទៅលើផ្ទះវិញ ជនសង្ស័យក៏ឡើងតាមដោយឃើញកុមារីរងគ្រោះនៅតែម្នាក់ឯង ស្រាប់តែមានអារម្មណ៍ផ្លូវភេទក៏យកដៃទៅលូកស្ទាបប្រដាប់ភេទកុមារីរងគ្រោះ ចុះឡើងបណ្ដាលអោយចេញឈាម ដោយបម្រុងរៀបនិងរំលោភ ក៏ត្រូវបានម្ដាយកុមារីរងគ្រោះឡើង មកទាន់ ជនសង្ស័យក៏ឈប់ធ្វើសកម្មភាពធ្វើមិនដឹងខ្លួន ។ ភ្លាមនោះម្ដាយកុមារីរងគ្រោះក្រឡេកមើលកូនរបស់ខ្លួនស្រាប់តែឃើញឈាមប្រឡាក់ជាប់ភ្លៅ មានការសង្ស័យក៏នាំកូន រួចបញ្ជូនទៅមន្ទីរពេទ្យឯកជនធ្វើការពិនិត្យ ។ 

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីម្ដាយកុមារីរងគ្រោះបានដឹងរឿងរ៉ាវរួចហើយ ក៏ទៅដាក់ពាក្យបណ្ដឹងប្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់កុងដើម្បីជួយអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យ ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីម្ដាយកុមារីរងគ្រោះរួច សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលកំពង់កុងដឹកនាំដោយលោកអនុសេនីយ៍ឯក ឡាង ឈាង នាយប៉ុស្ដិ៍បានធ្វើការចាប់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឃ្លឹម ខេង បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដៃទៅលូកស្ទាបប្រដាប់ភេទកុមារីរងគ្រោះពិតប្រាកដមែន តែពុំបានធ្វើអ្វីឲ្យស៊ីជម្រៅនោះទេ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

FB_IMG_1508044410863
Loading...
Loading...