ស្រលាញ់គ្នា​យូរហើយ ចុងក្រោយ​បែក​គ្នា ដោយសារ​ថា មិនត្រូវ​ថ្ងៃខែ​ឆ្នាំ…..

  • 2017-10-15 02:54:57
  • Views 782

Shares

ភ្នំពេញ ៖ ចំពោះគូស្នេហ៍មួយគូនេះវិញ បានស្រលាញ់គ្នា ៣ឆ្នាំ ៦ខែ និង១៤ថ្ងៃ បានឆ្លងកាត់គ្រប់ឧបសគ្ក ដើម្បីយល់ចិត្តគ្នា ទៅវិញទៅមក តែអ្វីបានរលាយសូន្យអស់ ដោយសារចាស់បានពិភាក្សារគ្នា មើលថ្ងៃខែកំណើត បែរជាមិនត្រូវគ្នា ហើយពួកមានតែកាត់ចិត្ត បែកគ្នាទាំងអាល័យប៉ុណ្នោះ។ 

1508035774403

សេ្នហាឬ ការស្រលាញ់ គឺចាប់ផ្តើមឡើង ដំបូងតាមរយៈមិត្តភាព រវាងមនុស្ស២នាក់ដែលតែងតែ ចំណាយពេលវេលា របស់ខ្លួន ចំពោះគ្នា ទៅវិញទៅមក រហូតទំនាក់ទំនងមួយនេះក្លាយជាសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ។

នេះជាការរៀបរាប់របស់ម្ចាស់គណនីហ្វេហ្វេសប៊ុកឈ្មោះ Yaa Phim “3years 6months 14days បែកគា្នទាំងចិត្តស្រលាញ់គេមានតែបែកគា្នមកពីអស់ចិត្តមា្ខងៗរឺក៏មា្ខងមានថី្ម ប៉ុនែ្តខុំ្ញវិញបែកគា្នដោយសារថែ្ងខែមិនត្រូវគា្ន ស្រលាញ់គា្នមិនបាន មានទៀតទេ ខ្ញុំឆាំ្នខា្លគេឆាំ្នគោ បើការមួយគា្នត្រូវមានមា្នក់ចាកចេញពីលោកនេះ។

បន្ទាប់ពីបានបង្ហោះសារនេះក្នុងបណ្តាបណ្តាញសង្គមហ្វេសប៊ុក បានបងប្អូនជាច្រើនមានការអាណិតអាសូរ ចំពោះគូសង្សារមួយគូនេះ មិនគួរណាបែកគ្នាបែបនេះទេ ការស្រលាញ់មិនមែន គិតពីថ្ងៃខែឆ្នាំកំណើតនោះ តែវាទំលៀមទំលាប់របស់ចាស់បុរាណ ដូច្នោះហើយបានជាមានមតិខ្លះ មិនអាចទទួលយកបាន បើពួកគេស្រលាញ់ហើយ ហេតុអ្វីបំបែកពួកគេទៅវិញ។ 

ចុះទាំងអស់គ្នាគិតយ៉ាងណាវិញ បើសិនជាកើតឡើងចំពោះអ្នកទាំងអស់គ្នា? ៕

khmer_023423423423-1
khmer_023423423423-2
khmer_023423423423-3
khmer_023423423423-4
khmer_023423423423-5
khmer_023423423423-8
Loading...
Loading...
Recently Posts