Miss Grand របស់កម្ពុជាមានប្រវត្តិកម្សត់ដល់ម្លឹង!

  • 2017-10-14 00:17:21
  • Views 118

Shares

កញ្ញា ខ្លឹម ស្រីគា អាយុ ១៨ឆ្នាំ ជាសិស្សមកពីរាជធានីភ្នំពេញ ស្រីគា បានក្លាយជា Miss Grand Cambodia ឆ្នាំ២០១៧ តំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួត Miss Grand International នៅប្រទេសវៀតណាម។

1507940004954

ក្រោយពីទទួលជ័យលាភីជា Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា ទទួលនូវការរិះគន់ពីសំណាក់មហាជនមួយចំនួនថា កញ្ញាមានរូបសម្បត្តិ មិនស្អាត មិនទាន់សម័យ មិនឆ្លាតវ័យ មិនសាកសមចំពោះតំណែងនេះ។ 

ប៉ុន្តែកាលពីយប់ថ្ងៃទី១២ខែតុលា ក្នុងវគ្គប្រកួត «ឈុតតំណាងជាតិល្អបំផុត» កញ្ញា ស្រីគា បានបង្ហាញឈុត «ទេវីក្រុងកម្ពុជាធិបតី» ជាមួយនឹងស្នាមញញឹមពោរពេញដោយភាពជឿជាក់ ធ្វើឲ្យមហាជនដែលធ្លាប់តែរិះគន់ បែរមកជាកោតសរសើរចំពោះសមត្ថភាព Miss Grand កម្ពុជា។

នៅថ្ងៃនេះយើងមកដឹងពីប្រវត្តិរបស់ កញ្ញា ខ្លឹម ស្រីគា ដែលបានតស៊ូក្លាយជា Miss Grand Cambodia ២០១៧។ នាងជាយុវតីវ័យក្មេង ជាសិស្សវិទ្យាល័យធម្មតា ដែលកើតនៅក្នុងគ្រួសារដែលមានជីវភាពពុំសូវជាធូរធារ គេពុំសូវអោយតម្លៃ។ ដោយសារចង់ជួយក្រុមគ្រួសារ យុវតីវ័យក្មេងក៏បានចូលប្រលង Freshie Girl and Boy ឆ្នាំ២០១៧ តែមិនបានជោគជ័យ។ ត្រឹមជានារីសាមញ្ញចូលចិត្ត និយាយលេងច្រើន មិនចេះប្រកាន់ ឬឆ្មើងឆ្មៃ ទោះបីជាមនុស្សពុំសូវស្គាល់គ្នា។ 

វ័យពុំទាន់២០ឆ្នាំទេតែនាងមានក្ដីស្រមៃ ហើយក៏មិនបោះបង់ នាងក៏បានចូលប្រកួតម្ដងទៀត គឺកម្មវិធី Miss Grand Cambodia ២០១៧ ។ យើងមិនអាចមើលឃើញវាសនាពិតមែន នាងបានទទួលជ័យលាភីលេខមួយ ប៉ុន្តែការរិះគន់ក៏កើតឡើងទន្ទឹមគ្នា ។ តែមកដល់ពេលនេះស្រីគាបានផ្លាស់ប្ដូរយ៉ាងច្រើន ជាពិសេសនាងបានទទួលការរិះគន់ថាស្លៀកឈុតប្រពៃណីជាតិ មិនស្អាត ស្លៀកពាក់ពុំសមការប្រកួត ស្លៀករ៉ូបស្រែៗ តែនាងទទួលយកទាំងអស់ពុំដែលតបតម្ដងឡើង។ ពីសិស្សវិទ្យាល័យ ពុំមានគេចាប់អារម្មណ៏ ប្រែរូបជាហង្ស តំណាងឱ្យជាតិសាសន៍ខ្មែរ។ មនុស្សកុំមើលងាយមនុស្ស ទុកពេលខ្លះគេប្រហែលជាជោគជ័យជាងយើងផងក៏មិនដឹង ៕

FB_IMG_1507939760343
FB_IMG_1507939762672
FB_IMG_1507939764968
FB_IMG_1507939769044
FB_IMG_1507939771245
FB_IMG_1507939773424
FB_IMG_1507939775656
FB_IMG_1507939778085
FB_IMG_1507939784610
FB_IMG_1507939793039
Loading...
Loading...