បងប្អូនបង្កើតឈ្លោះគ្នា កាប់ក្បាលគ្នា

  • 2017-10-13 09:35:45
  • Views 148

Shares

ខេត្តកំពង់ធំ ៖ បងប្អូនបង្កើតឈ្លោះគ្នា កាប់ក្បាល់គ្នាទៅវិញទៅមក បណ្ដាលអោយរបួស ទាំងសងខាងកាលពីវេលាម៉ោង ១៥និង៣០ នាទីរសៀលថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧ នៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

kab-knea

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ករណីហឹង្សាដោយចេតនា មានអាវុធទៅវិញទៅមក បង្កឡើងដោយឈ្មោះ ប៉ិច. ហោ ភេទប្រុសអាយុ ៣៥ឆ្នាំ បានយកដំបងឈើវាយចំក្បាលឈ្មោះ ប៉ិច. ឆេងវុន ភេទប្រុស អាយុ ២៩ឆ្នាំ បណ្តាលអោយ បែកចេញឈាមពេញខ្លួន ភ្លាមនោះឈ្មោះប៉ិច ឆេងវុន ខឹងខ្លាំងពេក បានយកកាំបិតកកុក កាប់ទៅលើ ឈ្មោះ ប៉ិច ឆេងហោ វិញ បណ្តាលអោយ របួសក្បាលជាទំងន់ ត្រូវបងប្អូនបញ្ជូនទៅសង្រ្គោះ នៅមន្ទីពេទ្យខេត្តកំពង់ធំ។

22366284_1587474754649119_6380974144070197752_n

ចំណែកឈ្មោះ ប៉ិចឆេងវុន ត្រូវបានកម្លាំងនគរបាល ចាប់ឃាត់ខ្លួនបញ្ចូនទៅអធិការដ្ឋាន នគរបាលស្រុកប្រាសាទសំបូរ ដើម្បីកសាង សំណុំរឿងចាត់ការ តាមនិតិវិធីច្បាប់ ៕

22405958_1587474727982455_8753392819809608084_n
Loading...
Loading...