ហាម​ចិត្ត​កុំ​យំ​ណា ! អាណិត​ចិត្ត​ម្ដាយ​ដែល​ខំ​ថែរក្សា ស្មាន​មិន​ដល់​ថា ….

  • 2017-10-12 12:29:33
  • Views 1259

Shares

ភ្នំពេញ៖ រឿងរ៉ាវនេះបានកើតឡើងលើ ម្ដាយជនជាតិតៃវ៉ាន់ គាត់ត្រូវជួបរឿងដែលធ្វើអោយគាត់អស់សង្ឃឹម និងតក់ស្លុតបំផុតក្នុងជីវិតជាម្ដាយ។ ថ្ងៃនោះគាត់ត្រលប់មកដល់ផ្ទះ គោះទ្វារកូនស្រីក៏រត់មកបើកទ្វារអោយ កូនស្រីមកបើកទ្វារមានពាក់តែឈុតគ្របស្ដើងមួយប៉ុណ្ណោះ  ធ្វើម្ដាយឆ្ងល់នឹងអាកប្បកិរិយាប្លែកៗរបស់កូន។

ad

ម្ដាយក៏បានចូលទៅតាមមើលដល់ក្នុងបន្ទប់របស់កូនស្រី ពេលមើលក្នុងទូរសំលៀកបំពាក់ ស្រាប់តែឃើញប្រុសប្លែកមុខម្នាក់ដែលពួននៅក្នុងនោះ គាត់ប្រញ៉ាប់សួរទៅថា « ឯងជាអ្នកណា ? ហេតុអ្វីមកនៅក្នុងបន្ទប់កូនស្រីខ្ញុំ?»ស្មានមិនដល់ថាក្មេងប្រុសនោះតបមកថា«មីងខ្ញុំសុំទោស ! »ហើយក៏រត់ចេញពីផ្ទះបាត់ទៅ។

បន្ទាប់មកម្ដាយដឹងថា ពិតជាមានរឿងអីកើតឡើងទើបអោយកូនដេកលើគ្រែ ហើយពិនិត្យភាពខុសប្រក្រតីដោយខ្លួនឯងតែម្ដង ។ពេលពិនិត្យពេញខ្លួនមិនឃើញមានអ្វីខុសប្លែក តែពេលដែលពិនិត្យដល់ផ្នែកខាងក្រោម ក៏មានក្លិនដូចទៅនឹងក្លិនទឹកកាមរបស់មនុស្សប្រុស ម្ដាយខឹងខ្លាំងណាស់នាំកូនស្រីទៅប្ដឹងប៉ូលីស។

Capture-4

នៅក្នុងតុលាការ ក្មេងប្រុសនោះមើលទៅអាយុទើបតែ១៩ឆ្នាំប៉ុណ្ណោះ គេនឹងកូនស្រីរបស់គាត់បានស្គាល់គ្នាតាមរយៈហ្វេសប៊ុក គេបានសួរកូនស្រីគាត់ថា «អូនអាយុប៉ុន្មានហើយ នៅបរិសុទ្ធ ឬអត់?»ក្មេងស្រីបានឆ្លើយថា នៅបរិសុទ្ធ ។ក្មេងស្រីនោះក៏បានប្រាប់ទៅម្ដាយថា ក្នុងពេលនាងកំពុងតែឆាតទិញឥវ៉ាន់អនឡាញ ក៏ច្រឡំផ្ញើអាស័យដ្ឋានទៅក្មេងប្រុសអាយុ ១៩នោះ ក្រោយពីបានអាសយដ្ឋានក្មេងប្រុសនោះប្រញ៉ាប់មករកក្មេងស្រី ដែលមានអាយុត្រឹមតែ ១៣ឆ្នាំដល់ផ្ទះ មកដល់មិនយូរប៉ុន្មានពួកគេក៏បានរួមភេទនឹងគ្នា។

ខណៈពេលកំពុងតែរួមភេទ ម្ដាយរបស់នាងក៏មកដល់ គោះទ្វារតែក្មេងប្រុសនោះនៅមិនឈប់ ទាល់តែម្ដាយរបស់នាងស្រែកហៅម្ដងទៀតទើបគេឈប់ ។ក្នុងតុលាការក្មេងប្រុសសារភាពថា គេនឹកស្មានថានាងមានអាយុ ១៨ ឬ ១៩ឆ្នាំ មិនដឹងថនាងនៅមិនទាន់គ្រប់អាយុឡើយ ចុងក្រោយគេក៏ត្រូវជាប់គុក  ៤ឆ្នាំព្រោះក្មេងស្រីនៅមិនទាន់គ្រប់អាយុ ៕

Loading...
Loading...
Recently Posts