​១០ ឃ្លា ដែលអ្នកមិនគួរនិយាយទៅកាន់ ប្តីប្រពន្ធដែលមិនមានបុត្រ

  • 2017-09-13 08:30:05
  • Views 175

Shares

ឃ្លាប្រយោគខាងក្រោមនេះ ហាក់ដូចមិនធ្ងន់ធ្ងរទេ នៅពេលនិយាយទៅកាន់មិត្តភក្តិជិតស្និតរបស់អ្នកដែលមិនទាន់មានបុត្រា បុត្រីនឹងគេ។ តែតាមការស្រាវជ្រាវបានបង្ហាញថា ឃ្លាទាំងនេះប្រៀបដូចជាកំបិទចាក់ទំលោះ ឬ ដូចជាម្ជុលកំពុងតែឆ្កឹះដំបៅរបស់ពួកគេ។

10_phrases_you_should_not_say_to_a_spouse_without_children

យើងមិនអាចដឹងទេថា តើភាគីណាមួយមិនចង់បានបុត្រ ហើយខ្វះលទ្ធភាពបានបុត្រឬអត់ ។ អ្នកមិនដឹងថាពួកគេធ្លាប់មានទំនាស់ច្រើនឬអត់ពាក់ព័ន្ធនឹងរឿងចង់បានបុត្រ ឬអត់។ ហេតុនេះសូមប្រុងប្រយ័ត្នកុំប្រើសំដីទាំងអស់នេះ ដើម្បីកុំអោយទំនាក់ទំនងមានភាពល្អកកករ៖

១.មានដែលសាកល្បងចង់មានបុត្រនៅ?

២. ពិតជាសំណាងណាស់ដែលមានពេល គេង ដើរកំសាន្ត និងចាយវាយតាមអំពើចិត្តដោយមិនគិតពីអ្វីៗទាំងអស់។

៣. អ្នកនឹងយល់មិនខាន នៅពេលមានបុត្រ។

៤. អូសអូ យប់មិញបែបសប្បាយម៉ាអស់ដៃហើយមើលទៅ ចំនែកខ្ញុំវិញគ្មានសំណាងបានធ្វើចឹងទៀតទេ។

៥. ពេលនៅជាមួយកូនៗអ្នក ទើបអ្នកនឹកឃើញការការពារ និងពន្យាកំណើត។

៦. គួរខំប្រឹងរួមភេទ និងដើរលេងជាគូរសង្សាអោយសប្បាយអស់ចិត្តទៅ ព្រោះបើពេលមានបុត្រហើយ អ្វីៗមិនដូចមុនទេ។

៧. អ្នកគិតថាប៉ុណ្ណឹងហត់ហើយឬ? ចាំពេលមានបុត្រអ្នកនឹងភ្លឺភ្នែកជានេះទៀត។

៨. អ្នកពិតជាសំណាងណាស់ ដោយមិនទាន់មានបុត្រ។

៩. អ្នកនៅមិនទាន់យល់ពីអត្ថន័យនៃការស្រលាញ់គ្នានោះទេ ដរាបណាមិនទាន់មានបុត្រ។

១០. ចឹង តើអ្នកគិតចង់មានបុត្រពេលណា?

Loading...
Loading...