អ្នកគ្រូ​ស្អាតម្លឹងៗ រឿង​អី​ថា សិស្ស​មិនចង់រៀនជាមួយ

  • 2017-10-11 08:30:44
  • Views 443

Shares

អន្តរជាតិ ៖ប្រភពបានឲ្យដឹងថា អ្នកគ្រូវ័យក្មេងសាច់សខ្ចី ដងខ្លួនស្រឡូនខ្ពស់ស្រឡះរូបនេះត្រូវបានគេស្គាល់ឈ្មោះថា Park Hyun Seo ។ រូបភាពអ្នកគ្រូ Park ទទួលបានការកោតសរសើរច្រើន ពីសំណាក់អ្នកលេងបណ្តាញសង្គមទូទៅ នៅជុំវិញពិភពលោក ទៅលើភាពវ័យឆ្លាតរបស់នាង ក៏ដូចជាផ្នែកសម្ផស្ស និងស្នាមញញឹមដ៏មានមន្តស្នេហ៍។

cd84d1d4640cb07916ff1ac4a0aefaa6cc4a4415

រូបភាពជាច្រើនសន្លឹករបស់អ្នកគ្រូវ័យក្មេងជនជាតិកូរ៉េម្នាក់ ថ្មីៗនេះកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ីនធើណែត ដោយសាររូបសម្រស់ដ៏ស្រស់ស្អាត និងសាច់ឈាមដ៏ភ្លឺថ្លារបស់នាង មិនចាញ់ទៅនឹងតារាល្បីៗ អាចអន្ទងទាក់ចិត្តឲ្យសិស្សនិស្សិតចូលរៀនណែនថ្នាក់បាន។

លើសពីនេះ អ្នកគ្រូ Park ថែមទាំងជាប់ឈ្មោះជាគ្រូបង្រៀនម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត ប្រចាំប្រទេសថែមទៀតផង។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្រៅពីអាជីពជាគ្រូបង្រៀន អ្នកគ្រូ Park Hyun Seo ត្រូវបានគេរាយការណ៍ថា ថែមទាំងមានការងារក្រៅម៉ោង ជាតារាម៉ូដែលម្នាក់ដ៏មានប្រជាប្រិយភាពផងដែរ។

អ្នកគ្រូ Park Hyun Seo បានបញ្ចប់ការសិក្សា ពីខាងសាកលវិទ្យាល័យ Busan ប្រទេសកូរ៉េខាងត្បូង។ ដោយសារតែភាពស្រស់ស្អាត របស់អ្នកគ្រូរូបនេះហើយ ទើបបានជាធ្វើឲ្យសិស្សនិស្សិតមួយចំនួន ប្រាថ្នាចង់បាននាងធ្វើជាគ្រូបង្ហាត់បង្រៀនរបស់ពួកគេផងដែរ៕

215584270855ec935409e6ce1764117955145d74
7296c401f66c81f89769f660846c14d0a5afb8b0
7dc7e0d467b668b6e647967a145f6f5776c38167
8968f8d154fe507987d10932cf3e94a19b2a6272
896f6f85b701a02eb46847c388fcdf463e6e6f71
Loading...
Loading...
Recently Posts