ចាប់រំលោភ​កូនស្រី​គេហើយ​គេចខ្លួន​បាន​មួយថ្ងៃ ត្រូវសមត្ថកិច្ចចាប់បាន

  • 2017-10-10 06:04:59
  • Views 319

Shares

តាកែវៈ ហេតុការណ៍ ចុះឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តកែវ។ 

240551204

ជនសង្ស័យម្នាក់ត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះមកកដាក់ពាក្យប្តឹងឲ្យកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកបាទីឃាត់ខ្លួន ក្រោយពីរូបគេធ្វើសកម្មភាពចាប់រំលោភកូនស្រីគាត់បានសម្រេច ហើយគេចខ្លួនបានមួយថ្ងៃ។

យោងតាមពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងមេងស្រីរងគ្រោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ យិន យី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពចាប់បង្ខំរំលោភក្មេងស្រីរងគ្រោះឈ្មោះ រ ដ ឡ អាយុ១១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែង១រំលងអធ្រាត្រ។ 

អធិការរងបន្តថាក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនបាត់ជិតពីរថ្ងៃ តែត្រូវកម្លាំងជំនាញចាប់បានវិញ ពេលគេចូលផ្ទះ។ ជនសង្ស័យបានផ្លោះរបងផ្ទះ និងចូលទៅចាប់រំលោភកូនគាត់រហូតបានសម្រេច ថែមទាំងគំរាមសម្លាប់ចោលទៀត បើហ៊ានប្រាប់ឪពុកម្តាយ។

លុះព្រឹកឡើងកូនស្រីគាត់បានរៀបរាប់តបរាប់តាមដំណើររឿងប្រាប់ គាត់ក៏មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគបាលស្រុក ដើម្បីជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញស្រុកបាទី កសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនមកស្នងការនគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

240551202
240551203
Loading...
Loading...