ពិភព​ចម្លែក! ថ្ម​មួយ​ដុំ​ទម្ងន់​រហូតដល់៨គីឡូក្រាម មិនចេះ​លិច​ទឹក

  • 2017-10-09 23:56:43
  • Views 143

Shares

ខេត្តបន្ទាយមានជ័យ: លោកតាម្នាក់បានសម្រានយល់សប្តិថា មានអ្នកតាគោកអំពិល ប្រាប់ឲ្យទៅយកអណ្តើកជិតខ្ទម ចំងាយពីភូមិប្រហែល ១គីឡូម៉ែត្រ នាយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ ។ លោកតាដែលសម្រានយល់សប្តិនោះមានឈ្មោះ កាន់ ស្រី អាយុ ៧២ឆ្នាំ រស់នៅភូមិព្រីងជូ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

57fcaee3-806c-497e-a363-38f80f97f8e3

តាមការរៀបរាប់របស់លោកតាកតា កាន់ ស្រី បញ្ជាក់ថា នៅយប់ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ គាត់បានសម្រានយល់សប្តិថា មានអ្នកតាគោកអំពិលមានមាឌធំក្រអាញ មកពន្យល់សប្តិនៅថ្ងៃច័ន្ទទី ២ ខែ តុលាឆ្នាំ ២០១៧ វេលាម៉ោង ១២រំលងអធ្រាត្រ ឲ្យគាត់ដើរម្នាក់ឯងទៅទួលបុរាណចាស់ ដែលមានតែទួលប្រាសាទ ដែលជាកន្លែងខ្ទមអ្នកតានៅ យកសត្វអណ្តើក។

05a7da32-29b2-446e-88aa-9a590ad8f17c-300x169

គាត់ក៏ធ្វើតាមម នៅយប់ថ្ងៃច័ន្ទទី ២ ខែតុលា ពេលគាត់ដើរទៅមិន ឃើញសត្វអណ្តើកដូចអ្នកតាប្រាប់ទេ ឃើញតែថ្ម ១ដុំ មានទម្ងន់៨គីឡូក្រាម គាត់ក៏យកមកលាងទឹកក្នុងចានដែក ស្រាប់តែថ្មនោះមិនលិចទេ បែរជាអណ្តែតទៅវិញ ដាក់ក្នុងទឹកពាងក៏មិនលិចដែរ បង្កឲ្យមានការភ្ញាក់ផ្អើល។ 

c03ce409-875c-4872-a883-729f64a5d055-300x225

លោកក្រួច ហាក់ ក៏បានបញ្ជាក់ថា ចំពោះករណីប្រទះឃើញថ្មអណ្តែតនេះ សមត្ថកិច្ចនិងអាជ្ញាធរ មិនទាន់មានវិធានការយ៉ាងណានោះទេ ដោយគ្រាន់តែឲ្យលោកតាថែរក្សាទុក និងបើមានអ្នកណាមកចង់លួចបន្លំឲ្យប្តឹងមកសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានភ្លាមៗផងដែរ៕

Loading...
Loading...