ស្រាត​ចុះ​ងូតទឹក​សមុទ្រ កណ្តាលយប់​ម្នាក់ឯង គេ​ស្មានថា​ខ្មោច​ទឹក តាមពិត…

  • 2017-10-09 08:09:47
  • Views 1694

Shares

អន្តរជាតិ ៖ ពេលផ្អើលឆោឡោ មនុស្សកាន់តែច្រើនឡើងៗនាំគ្នាមកឈរមើល ដោយឃើញមានសក់ខ្មៅវែង មិនស្លៀកពាក់ ស្បែកស រួចក៏ដាក់ការសង្ស័យថាជាសត្វសមុទ្រចម្លែក ឬអារក្សទឹក។

2-90

ពេលមើលចុះមើលឡើងឡើង គេក៏ដឹងថាជាមនុស្សម្នាក់សោះ រួចក៏បានទូរសព្ទទៅកាន់អាជ្ញាធរប្រចាំតំបន់ឲ្យចុះមកពិនិត្យមើលភ្លាមៗដែរ។ មនុស្សជាច្រើននាក់បានប្រមូលផ្ដុំគ្នាចោមរោមមើលអ្វីម្យ៉ាងអើតឡឺមៗក្នុងទឹកសមុទ្រទាំងកណ្ដាលអធ្រាត្រកាលពីថ្ងៃអង្គារ កន្លងទៅតំបន់ផាត់តាយ៉ា ប្រទេសថៃ ដោយនឹកស្មានថា ជាសត្វសមុទ្របង្ហាញខ្លួន។

1-96

ពេលក្រុមសង្គ្រោះមកដល់ដល់ ក៏បានចុះទៅដល់ក្នុងទឹកស្រាប់តែដឹងថា ជាស្ត្រីអាក្រាតកាយកំពុងហែលទឹកលេងប៉ុណ្ណោះ។ អាជ្ញាធរបានទៅដល់ឆ្នេរសមុទ្រ Jomtien ខេត្តឈុនប៊ុរី និងបានយកឆត្រទទូរឲ្យនាងព្រោះមេឃកំពុងភ្លៀង និងយកកន្សែងឲ្យនាងគ្របខ្លួនភ្លាម។

3-82

បើតាមប្រភពព័ត៌មានន អាជ្ញាធរបានចំណាយពេលប្រមាណកន្លះម៉ោង ដើម្បីនាំនាងឡើងគោក។

ក្រោយសាកសួររ គេដឹងថានាងមានឈ្មោះ Zhang Yan ជនជាតិចិន អាយុ ៤០ឆ្នាំ ហើយបានចុះទៅហែលទឹកនៅម៉ោង ១រំលងអធ្រាត្រ ខណៈមេឃកំពុងភ្លៀងតិច៕

4-74
Loading...
Loading...