បុរស​ម្នាក់ តូច​ចិត្តនឹង​ប្រពន្ធ​រត់ចោល ក៏​សម្រេចចិត្ត​ចងក​ធ្វើ​អត្ត​ឃាត​ខ្លួនឯង

  • 2017-09-13 06:20:16
  • Views 282

Shares

កណ្តាលៈ កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជួលលេខBO 01 នៅក្នុងបន្ទប់ទឹក នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល។

211994704

ជនរងគ្រោះមានឈ្មោះ អ៊ឹង សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវផ្ទះជួលឪពុក នៅភូមិ-ឃុំ កើតហេតុខាងលើ មានទីលំនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រុងភ្នំពេញ មានប្រពន្ធឈ្មោះ តុង វួចនា អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ នៅភូមិតាមល់ ឃុំព្រែកដំបូក ស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម មានកូន២នាក់ប្រុស នៅក្នុងបន្ទុកឪពុកម្តាយ។ ជនរងគ្រោះចងក នឹងខ្សែរក្រវាត់ និងខ្សែភ្លើងដាំបាយតគ្នា។

211994702

តាមកាបំភ្លឺរបស់បងស្រីជនរងគ្រោះឈ្មោះ អ៊ឹង ផល្លីន អាយុ៣៥ឆ្នាំ មុខរបរធ្វើការរោងចក្រ បានឲ្យដឹងថា ជនរងគ្រោះ បានឈ្លោះជាមួយប្រពន្ធជាញឹកញាប់ ហើយប្រពន្ធបានទៅខេត្តក្រចេះ ដោយបានយកកូនទី២ទៅជាមួយផងទៅដប់ថ្ងៃហើយមិនទាន់មកវិញទេ ហើយជនរងគ្រោះក៏បាននាំគ្នាផឹកស្រាបៀរជាមួយបងប្អូន និងមិត្តភក្តិស្នាក់នៅផ្ទះជួលបួនប្រាំនាក់ ពីម៉ោង៧៖០០នាទី រហូតដល់ម៉ោង១១៖០០នាទី ក៏បែកគ្នាអស់ជនរងគ្រោះក៏មកចូលដេកក្នុងបន្ទប់ផ្ទះជួលវិញ ជាមួយកូនប្រុសបងឈ្មោះ អ៊ឹង សំរិទ្ឋរ៉ាវី ភេទប្រុស អាយុ៧ឆ្នាំ លុះព្រឹកឡើងម៉ោងប្រហែល៥៖៣០នាទី កូនប្រុសរបស់ជនរងគ្រោះបានស្រែកយំ ថាប៉ារបស់ខ្ញុំចងក ពេលនោះបងស្រីបង្កើតរបស់ជនរងគ្រោះ នៅជិតបន្ទប់គ្នាលឺក្មួយស្រែក ក៏រត់មកមើលឃើញប្អូនរបស់គាត់ស្លាប់ទៅហើយ ។

211994703

ដោយមានការចូលរួមពីលោក គ្រូពេទ្យមេភូមិ-ឃុំ នគបាលប៉ុស្តិ៍ បានធ្វើការពិនិត្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Loading...
Loading...