ក្មេងប្រុស​ម្នាក់ ស្លាប់ ខណៈ​ដើរ​ឆ្លងថ្នល់ ហើយ​ត្រូវ​ម៉ូតូ​កង់​បី​កែច្នៃ​មួយគ្រឿង បុក​ពេញទំហឹង

  • 2017-10-08 01:56:59
  • Views 500

Shares

បាត់ដំបងៈ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៥ ក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្មេងប្រុសរងគ្រោះឈ្មោះ មឿន កាណាន់ អាយុ៤ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ។ ចំណែកជនបង្កឈ្មោះ អូច សំអាត ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា។ 

1507427663473

មុនពេលកើតហេតុគេឃើញម៉ូតូកង់បីកែច្នៃ១គ្រឿង ម៉ាកវ៉េវ ពាក់ស្លាកលេខ សៀមរាប 1K-5450 បើកបរក្នុងទិសពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកក្មេងប្រុសរងគ្រោះខាងលើ ដែលកំពុងដើរឆ្លងថ្នល់ពេញទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។

ឃើញដូចនេះ អ្នកបើកបរបង្ក ក៏បានទុកម៉ូតូចោល ហើយរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរផ្លូវគោក ចុះធ្វើការវាស់វែង និងអូសយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ខណៈសាកសពកុមាររងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

237944302
237944303
237944304
Loading...
Loading...