ក្មេងស្រី​អាយុ១៣ឆ្នាំ​ម្នាក់ បងថ្លៃ​ចាប់រំលោភ​បានសម្រេច​ចំនួន៤លើក

  • 2017-10-07 12:32:22
  • Views 346

Shares

(បាត់ដំបង)៖ កាលពីយប់ថ្ងៃទី៥ខែតុលាឆ្នាំ២០១៧ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវបងថ្លៃចាប់រំលោភបានសម្រេចចំនួន៤លើក ទើបបែកការណ៍ បន្ទាប់ពីឪពុកមានការសង្ស័យ ហើយក៏បានតាមមើល ខណៈដែលជនសង្ស័យត្រូវជាកូនប្រសាររូបនេះ បានរំលោភកូនស្រីគាត់ជាលើកចុងក្រោយ ពេលដែលពួកគេនាំគ្នាទៅមើលគេបណ្តែតប្រទីប ក្នុងអូរបឹងទឹម ស្ថិតក្នុងភូមិបឹងទឹម ស្រុកសង្កែ ។

1-25

យោងតាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីឈរីឈ្មោះ ឡៅ លី អាយុ៤២ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ គឺនៅយប់ថ្ងៃកើតហេតុចុងក្រោយថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ម៉ោង៨កន្លះយប់ ពេលដែលអ្នកភូមិជាច្រើននាក់ បាននាំគ្នាទៅមើលគេបណ្តែតប្រទីប នៅក្នុងអូរបឹងទឹម ហើយឆ្លៀតពេលនោះ គឺជនសង្ស័យបាននាំក្មេងស្រីទៅរំលោភ នៅក្នុងគុម្ពោធព្រៃ ហើយក៏ត្រូវឪពុកតាមទាន់ផងដែរ ក្រោយពេលដែលនាងដើរចេញមកវិញ។

ជនសង្ស័យដែលត្រូវជាបងថ្លៃមានឈ្មោះមោះ បូ សំបាន ភេទប្រុស អាយុ២៣ឆ្នាំ មានភរិយា និងមានកូនមួយ ដែលទើបនឹងឆ្លងទន្លេរួច។ ចំណែកក្មេងស្រីរងគ្រោះមានសភាពស្លេកស្លាំង និងគ្រុនផងមានឈ្មោះល ស ត អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើជាមួយគ្នា។

ក្រោយពីទទួលពាក្យបណ្តឹងរួចមកចមក សមត្ថកិច្ចបានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញា នួន សាន រួចមកកម្លាំងបានចុះទៅនាំខ្លួនជនសង្ស័យនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីយកមកសាកសួរអំពីដំណើររឿង។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់បង្ខំប្អូនថ្លៃ ដើម្បីរួមភេទតាំងពីអំឡុងខែឧសភាឆ្នាំ២០១៧មកម្ល៉េះ រហូតបានសម្រេច ដោយគ្មានអ្នកណានៅផ្ទះទេ ព្រោះរវល់ចុះទៅរកត្រី ដើម្បីលក់ចិញ្ចឹមជីវិត។

លុះនៅក្នុងខែមិថុនាខ្លួនបានបង្ខំរួមខំរួមភេទជាមួយនាងម្តងទៀត នៅលើផ្ទះ ក្នុងពេលយប់ ខណៈដែលប្រពន្ធរបស់ខ្លួនដេកលក់។ ក្រោយមកប្រហែលជាក្នុងខែសីហា ទើបខ្លួនចាប់បង្ខំរួមភេទជាមួយនាងបានម្តងទៀត គឺបានសម្រេចរាល់លើកនៅលើផ្ទះដដែល ខណៈដែលគ្មានមនុស្សនៅផ្ទះ។ នៅលើកចុងក្រោយនេះ គឺនៅយប់ដែលអ្នកភូមិបានរៀបចំពិធីបណ្តែតប្រទីប នៅក្នុងទឹកអូរបឹងទឹម ដោយពេលនោះ រូបគេនិងប្រពន្ធព្រមទាំងប្អូនថ្លៃក៏បានទៅលេងទាំងអស់គ្នា។ 

ពេលនោះនារីរងគ្រោះបានពឹងបងស្រីខ្លួនឲ្យជួយជូនទៅផ្ទះមួយភ្លែត ដើម្បីយកសោម៉ូតូទៅឲ្យឪពុក ប៉ុន្តែដោយសារតែបងស្រីជាប់កូនតូចទើបឲ្យបងថ្លៃ(ជនសង្ស័យ)ជួយជូនទៅ។ លុះដល់ក្បែគុម្ពោធព្រៃតាមផ្លូវជនសង្ស័យក៏បានអូសដៃនាងចូលទៅក្នុងព្រៃរំលោភម្តងទៀតទាល់តែបានសម្រេច។ ប៉ុន្តែចៃដន្យអីពេលដែលនាងដើរចេញពីព្រៃមកវិញ ក៏ត្រូវឪពុកមកទាន់ទើបមានការសង្ស័យ ប៉ុន្តែឪពុកបានសំងំសិនលុះព្រឹកឡើង ទើបប្តឹងទៅសមត្ថកិច្ចឲ្យចុះទៅនាំខ្លួនតែម្តង ។

បច្ចុប្បន្នក្រោយពីបានសាកសួរសួរ និងក្រោយពីទទួលបានចម្លើយសារភាពរួចមក ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំឯកសារ ដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់។ ដោយឡែកក្មេងស្រីដែលមានវ័យ១៣ឆ្នាំ ក៏ត្រូវបានប្រគល់ទៅឲ្យខាងអង្គការ ដែលជាដៃគូពាក់ព័ន្ធយកទៅថែរក្សា៕

Loading...
Loading...