ថោក​ណាស់! ក្មេងស្រី​ទើប​​អាយុ៤ឆ្នាំ​ក៏​រំលោភ​ដែរ ជនសង្ស័យ​ម្នាក់នេះ​រំលោភ​រហូត​បានសំរេច

  • 2017-10-07 09:57:08
  • Views 1200

Shares

រតនគិរីៈ នៅវេលាម៉ោង៤និង២៥នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបំបែកជាបួនចូលទឹកធ្លាក់អូរកាចាញ ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍បឹងកន្សែងចាត់ការបន្ត។ ប៉ូលិសប៉ុស្តិ៍បឹងកន្សែង សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍សង្កាត់កាចាញ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់រំលោភទៅលើក្មេងស្រីអាយុ៤ឆ្នាំ បានសម្រេច។

1507370043581

ជនសង្ស័យបានចាប់រំលោភទៅលើក្មេងស្រីស្រី នៅត្រង់ចំណុចផ្ទះឈ្មោះ អេ ពិសិដ្ឋ ស្ថិតនៅក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ក្មេងស្រីរងគ្រោះមានឈ្មោះ អ.ស.ស.ដ អាយុ៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ 

237586103

ចំណែកជនសង្ស័យឈ្មោះម៉ក់ កុម្ភៈរតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៦៦ សេ ផ្លូវព្រះមនីវង្ស ខណ្ឌចំការមន ក្រុងភ្នំពេញ មុខរបរ មិនពិតប្រាកដ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បី បំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់វិធានការទៅតាមផ្លូវច្បាប់៕

237586102
Loading...
Loading...
Recently Posts