ឡាន​បុក​ក្មេងស្រី​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម

  • 2017-10-07 03:05:33
  • Views 237

Shares

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីរសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

car-bok-kmeng

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ភ្លក ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ខេត្តក្រចេះ ។ ក្រោយពីបង្កហេតុហើយនេះ អ្នកបើកបររថយន្តរូបនេះបានរត់គេចខ្លួនដោយសុវត្ថិភាព ។

សេចក្តីរាយការណ៍បន្តទៀតថា រថយន្តនេះបានបើកបុកក្មេងស្រីរងគ្រោះឈ្មោះ ពេជ ស្រីណែតអាយុ៦ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងត្រូវបានយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីដោះស្រាយតាមក្រោយ៕

fe-17-768x432-300x169
d-6-768x432-300x169
c-7-768x432-300x169
22339010_1850929218554847_831469480684561966_o
Loading...
Loading...