ផ្ទុះ​មីនតោន​ងាប់​គោ​៣​ក្បាល​និង​របួស​៥​ក្បាល​នៅ​ស្រុក​គាស់ក្រឡ​

  • 2017-10-07 02:49:31
  • Views 277

Shares

បាត់ដំបង៖គោប្រជាពលរដ្ឋចំនួន៣ក្បាលបានដើរជាន់មីនតោនបណ្តាលឳ្យផ្ទុះដាច់ជាកំណាត់ៗងាប់ភ្លាមៗនៅនឹងកន្លែងនិងរបួស៥ក្បាល។ហេតុការណ៍ផ្ទុះមីនតោននេះកើតឡើងនៅចំណុចដីលោកឧកញ៉ាសងថនចម្ងាយពីខាងជើងស្រះកាកបាទក្រហមប្រហែល២៥០មែត្រស្ថិតក្នុងភូមិតានួតឃុំព្រះផុសស្រុកគាស់ក្រឡខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៦ខែតុលាឆ្នាំ២០១៧។

លោកអនុសេនីយ៍ទោងិន សំអុលមន្ត្រីអាវុធហត្ថស្រុកគាស់ក្រឡបានឳ្យដឹងថាម្ចាស់គោដែលងាប់និងរបួសមានឈ្មោះមាន អាតភេទប្រុសអាយុ៦១ឆ្នាំ(ងាប់គោមេ២ក្បាល)។ឈ្មោះអីវអាងអាយុ៣៧ឆ្នាំភេទប្រុសងាប់គោឈ្មោលមួយក្បាល។អ្នកទាំងពីររស់នៅភូមិ ឃុំស្រុកកើតហេតុខាងលើ។ចំពោះមូលហេតុនៃការផ្ទុះគឺបណ្តាលមកពីហ្វូងគោដើរស៊ីស្មៅធម្មតាគ្មានម្ចាស់មើលថែ៕

22255127_328393967633965_6053587158510301663_o
22255019_328393974300631_4290860260250097682_o
22218498_328393937633968_2254901068165431476_o
22218319_328393960967299_8685223629002100787_o
22218453_328394080967287_2444481251154444745_o
Loading...
Loading...