ម៉ូតូ​បុក​កង់ ​អូស​ជិត១០ម៉ែត្របណ្តាលឲ្យ​​របួសធ្ងន់២នាក់

  • 2017-10-07 02:39:23
  • Views 261

Shares

កំពង់ឆ្នាំង៖ ហេតុការណ៍ នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ តាមផ្លូវជាតិលេខ៥ ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

22195627_835977516575595_1775213876501731505_n-1

ជនរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះ មុំ បូរដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខព្រះសីហនុ ១D-8798 ។ចំណែកស្ត្រីរងគ្រោះដែលជាជិះកង់សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះនៅឡើយនោះទេ ។

photo_2017-10-06_21-03-57.jpg-rasmeinews-1024x576

នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងបើកយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច ។នៅពេលមដល់ចំណុចកើតហេតុក៏មានស្ត្រីម្នាក់ជិះកង់ក្នុងទិសដៅស្របគ្នានិងបម្រុងបត់ទៅឆ្វេង ។ស្រាប់ពេលនោះម៉ូតូដែលបើកក្នុងល្បឿនយ៉ាងលឿននោះក៏បានបុកកង់ពេញមួយទំហឹងតែម្តងអូសកង់និងម៉ូតូជិត១០ម៉ែត្រ បណ្តាល ឱ្យរបួសធ្ងន់ សន្លប់ស្តូកស្តឹងទាំង២នាក់តែម្តង ។

photo_2017-10-06_21-03-44.jpg-rasmeinews-1024x576

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ដោយឡែកមធ្យោបាយបង្ករ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕

photo_2017-10-06_21-04-02.jpg-rasmeinews
Loading...
Loading...
Recently Posts