ឧទ្យានជាតិវីរៈជ័យ ៖ មានទេសភាពស្រស់បំព្រង ធ្វើឱ្យអ្នកទៅហើយលង់ស្នេហ៍ធម្មជាតិប្រទេសកម្ពុជាយើង

  • 2017-10-07 01:25:12
  • Views 99

Shares

ឧទ្យានជាតិវីរៈជ័យ ៖ នៅភូមិសាស្ត្រ ខេត្តរតនៈគិរី និង ខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីទំហំ ៣៣២.៥០០ ហិកតា ។ បើយើងនិយាយពីសក្តានុពលក្នុងឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រ ខេត្តប៉ែកឦសាន្តមួយនេះ ធម្មជាតិក្នុងព្រៃ និង តាមដងអូ រួមទាំងសត្វព្រៃគឺជាអ្វីដែលធ្វើឱ្យ ឧទ្យានជាតិមួយនេះមានសម្រស់ស្រស់ត្រកាលបង្អួតភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានទៅដល់ទីនោះ ។ 

FB_IMG_1507339289034

ឧទ្យានជាតិវីរៈជ័យមានសត្វព្រៃជាច្រើន កំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខ ដែលមានដូចជា សត្វស្វាកន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម ។ នៅពេលដែលចូលទៅដល់ព្រៃជ្រៅនោះ មានទឹកជ្រោះមួយហៅថា ទឹកជ្រោះយក្សកែ នៅរដូវវស្សាទឹកធ្លាក់នោះ មានទេសភាពស្អាតណាស់ មើលទៅគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមានទឹកគ្រប់គ្រាន់សម្រាប់ការលេងយ៉ាងសប្បាយ ។ 

FB_IMG_1507339286836

ដើម្បីទៅដល់អ្នកទេសចរត្រូវធ្វើដំណើរប្រមាណជា ១៥ គីឡូម៉ែត្រពីស្រុកតាវែង ទៅដល់ភូមិមណ្ឌលយ៉ន ដែលអ្នកទេសចរត្រូវឆ្លងកាត់ ទន្លេសេសាន និង អូរតាបូក នៅទីនោះហើយ ដែលអ្នកទេសចរអាចមើលឃើញផ្កាព្រៃ ទេសភាពតាមដងព្រៃជាដើម ។ 

FB_IMG_1507339284629

បញ្ញាក់៖ តំបន់ដ៏ស្រស់ត្រកាលនេះ គឺជនជាតិដើមភាគតិចព្រៅ គឺជាម្ចាស់ស្រុក ដែលនឹងធ្វើបដិសណ្ឋារកិច្ច ចំពោះភ្ញៀវទេសចរ ដែលផ្តល់ការស្នាក់នៅ ដោយផាសុខភាពបែបជនជាតិ និង ការរីករាយ ជាមួយវប្បធម៌ប្រពៃណី ម្ហូបអាហារ និង ស្រាពាងរបស់ជនជាតិ ដើមព្រៅ ៕

«ប្រភព មន្ទីរបរិស្ថានខេត្តរតនៈគីរី»

FB_IMG_1507339291218
FB_IMG_1507339293904
Loading...
Loading...