ក្មេងប្រុសអាយុ១៥ឆ្នាំ បើករថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់  និងរបួស១២នាក់ នៅសង្កាត់កូនគ្រៀល

  • 2017-09-13 05:45:47
  • Views 290

Shares

ឧត្តរមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូពីក្រោយ ខណៈធ្វើដំណើរស្របទិសគ្នា ពីលិចទៅកើត បណ្តាលឲ្យម៉ូតូដួល និងរថយន្តក្រឡាប់ នៅផ្លូវក្រវ៉ាត់ព្រំដែន ចំណុចអូក្រញូង ស្ថិតក្នុងភូមិត្រពាំងទូង សង្កាត់កូនគ្រៀល ខេត្តឧត្តរមានជ័យ បណ្តាលឲ្យមនុស្សរបួសចំនួន ៨នាក់ ធ្ងន់ចំនួន៣នាក់ និងស្លាប់១នាក់ ដែលបង្កឡើងដោយរថយន្តកាម៉ារី ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩១ ពាក់ស្លាកលេខ ភ្នំពេញ 2F-9471 បើកបរដោយក្មេងប្រុសម្នាក់ អាយុ១៥ឆ្នាំ។

21743173_347692589023693_7167723226239237811_n

យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា “អ្នកបើកបររថយន្ត ឈ្មោះ ព្រីម មករា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ស្លាប់នៅនឹងកន្លែងកើតហេតុ”។

ចំណែកអ្នករួមដំណើចំនួន៥នាក់ ទី១-អុល រដ្ឋា ភេទប្រុង អាយុ ១៥ឆ្នាំ ,ទី២-ទូច វ៉ាន់ទីន ភេទប្រុស អាយុ ១៧ឆ្នាំ ,ទី៣-ទូ យូឡាយ ភេទប្រុស អាយុ ១៥ឆ្នាំ ,ទី៤-ប៊ុន លានលី ភេទប្រុស អាយុ ១៥ឆ្នាំ និងទី៥-ចាន់ បូឌី ភេទប្រុស អាយុ ១៧ឆ្នាំ អ្នកទាំងប្រាំនាក់ រស់នៅភូមិអូស្មាច់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រងរបួសស្រាល មុខរបរមិនពិតប្រាកដ”។

21731241_347692595690359_2443508381624073216_n

ប្រភពដដែលបន្ដថា មូលហេតុបណ្តាលមកពីបើកបរល្បឿនលឿន រេចង្កូត ។ ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍បន្សាយរាក់ សហការជាមួយកម្លាំងជំនាញ ចុះវាស់វែង និងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ចំណែកវត្ថុតាំងយកមករក្សាទុក នៅស្នងការរដ្ឋាននគរបាលខេត្ត ៕

Loading...
Loading...
Recently Posts